សុខ ដែន ប្រមូល​តារា​ចម្រៀង​ប្រុស​ស្រី រួមគ្នា​បញ្ចេញ​បទ អបអរ ក្នុង​ឱកាស​ឆ្នាំថ្មី (Video inside)

(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងលោក សុខ ដែន បានប្រមែប្រមូលតារាចម្រៀងប្រុសស្រីជាច្រើនដួង ដើម្បីបញ្ចេញអាល់ប៊ុមបទចម្រៀងថ្មី អបអរក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យបងប្អូនរាំលេងកម្សាន្តសប្បាយទាំងអស់គ្នា។ លោក សុខ ដែន តែងតែបញ្ចេញនូវបទចម្រៀង ជាបន្តបន្ទាប់ ប៉ុន្តែលើកនេះលោកបានរៀបចំ ឲ្យតារាចម្រៀងជាច្រើនដួង បង្ហាញសមត្ថភាពជាមួយគ្នា គ្រប់ចង្វាក់ ដែលមានជាង១០បទឯណោះ។

លោក សុខ ដែន បានថ្លែងប្រាប់ថា ការសម្រេចចិត្តប្រមូលតារាចម្រៀងប្រុសស្រីជាច្រើនដួង មកប្រជុំគ្នាចេញបទចម្រៀងនេះ គឺចង់ឲ្យបងប្អូនខ្មែរទាំងអស់មានឱកាស បានរាំលេងសប្បាយពេលជួបជុំគ្នា ក្នុងឱកាសឆ្នាំថ្មី ដោយនៅក្នុងនោះមានម្វាស់បទ «ចាបយំល្វើយៗ» លោក ចាន់ មករា រូបលោកផ្ទាល់ នាយម៉ាំ, នាយវ៉ែប, នាយកណ្ដុរ, ឡៅ ចន្ទ្រា, កញ្ញា យ៉ាយ៉ា, ស្រីនីត និងនាយខ្ចៅ ជាដើម។ អ្វីដែលលោកធ្វើនេះ គឺចេញពីទឹកចិត្តផ្ទាល់របស់តារាចម្រៀងទាំងអស់ តែម្ដង ហើយលោកក៏ទទូចឲ្យមានការគាំទ្រ ពីសំណាក់មកប្អូនទាំងអស់គ្នា។

ជាមួយគ្នានេះលោកក៏សូមស្វាគមន៍ ចំពោះការជួយជ្រោមជ្រែងពីសំណាក់បងប្អូន ឬពីក្រុមហ៊ុនជាដៃគូនានា ដែលមានសមាណចិត្តចង់ជួយឧបត្ថម្ភ ដើម្បីបទចម្រៀងទាំងអស់នេះ បានបញ្ចេញដោយរលូន។ លោកក៏ ទទូចដល់បងប្អូនទាំងអស់ជួយគាំទ្រ នូវបទចម្រៀងជាង១០បទនេះ និងត្រៀមរាំលេងកម្សាន្ត ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ៕

You might also like More from author