តារាសម្ដែង ភី សម័យ ជួប​គ្រោះថ្នាក់​ចរាចរ បាក់ដៃ​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ

(ភ្នំពេញ)៖ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានជួបគ្រោះថ្នាក់​ចរាចរណ៍រថយន្តបុករថយន្ត កាលពីយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០នេះ បណ្ដាលអោយគៀបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវអោយធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់ ខណៈដែលគ្រោះថ្នាក់នេះ បើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងអាក្រក់មួយ។

កញ្ញា ភី សម័យ បានថ្លែងក្រោយការប៉ះទង្គិចថា ក្រោយពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀ ហើយរត់។

ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏អកសឺ បណ្ដាលអោយគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុ នៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។ នាងបន្តថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថា មានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវអោយនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។

កញ្ញា ភី សម័យ សម្ដែងការសោកស្ដាយ ដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេល បណ្ដាលអោយខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលអោយគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារ ដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ៕

You might also like More from author