YG នឹង​បង្ហាញ​ក្រុម​នារីថ្មី នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២០​នេះ

(សេអ៊ូល)៖ ថ្មីៗនេះផលិតកម្មដ៏ធំមួយនៅកូរ៉េខាងត្បូង គឺ YG Entertainment បានរាយការណ៍ថានឹងបង្ហាញមុខក្រុមនារីថ្មី នៅពាក់កណ្តាលឆ្នាំ២០២០។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើយោងតាមសារព័ត៌មាន SPOTVnews បានឲ្យដឹងថា ផលិតកម្ម YG កំពុងតែរៀបចំគម្រោងជាច្រើន សម្រាប់ផលិតកម្មរបស់ខ្លួន ក្នុងនោះរួមមាន ការបង្កើតក្រុមនារីថ្មីនៅពាក់កណ្តាលឆ្នាំ២០២០ និងការរៀបចេញអាល់ប៊ុមថ្មីសម្រាប់ក្រុមនារី BLACKPINK ជាដើម។ ងាកមកពាក្យចចាមអារាមបានសាយភាយថា ក្រុមតារា K-POP ថ្មីដែល YG គ្រោងបង្កើតគឺមានឈ្មោះថា «monster rookie»។ ខណៈពាក្យចចាមអារាមចេះតែមានជាបន្តបន្ទាប់ ផលិតកកម្ម YG បានឲ្យដឹងថា ផលិតកម្មកំពុងតែធ្វើការសម្រេចចិត្តជាមួយនឹងសមាជិកក្នុងក្រុមថ្មីនេះ បន្ទាប់មកនឹងធ្វើកិច្ចសន្យារសមាជិកក្រុមនីមួយៗ។

បន្ថែមពីនេះ YG បានចេញសេចក្តីថ្លែងការណ៍ថា «ជាការពិតផលិតកម្មកំពុងតែត្រៀមបង្កើតក្រុមនារីថ្មីពិតមែន ហើយខាងផលិតកម្មនឹងរាយការណ៍ព័ត៌មានបន្ថែមជាផ្លូវការបន្តទៀត។ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងតែផ្តោតលើការបញ្ចេញអាល់ប៊ុមថ្មី សម្រាប់ BLACKPINK.

សូម​ជម្រាបថា​ បច្ចុប្បន្ន​នេះ​ BLACKPINK គឺ​ជា​ក្រុម​នារី​តែ​មួយ​គត់ ក្នុង​ផលិតកម្ម​ ស្របពេល​ក្រុមបុរស​មាន​ច្រើន​ជាង​ដូចជា BIGBANG, WINNER, iKON និង​ TREASUE ដែល​ជា​ក្រុម​ថ្មី​មួយ​ដែរ៕

You might also like More from author