ទីបំផុត ការធ្វើតេស្ត​រក​សារធាតុ​ញៀន​របស់ B.I ចេញ​លទ្ធផល​ជាផ្លូវការ​ហើយ! (Video inside)

(សេអ៊ូល)៖ បើគេនៅចាំមិនភ្លេច មួយរយៈមុន B.I អតីតមេក្រុមចម្រៀងបុរស IKON បានទទួលរងការចោទប្រកាន់ ពីការប្រើប្រាស់គ្រឿងញៀន។ យ៉ាងណាមិញ ពេលនេះ B.I បានទទួលលទ្ធផលធ្វើតេស្តជាផ្លូវការហើយ ពីប៉ូលីសខេត្ត Gyeonggi ភាគខាងត្បូង ដែលបង្ហាញថា លោកមិនមានប្រើប្រាស់នូវសារធាតុញៀនឡើយ។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ូលីសបានយកសក់របស់ B.I ទៅមន្ទីរកោសល្យវិច្ច័យជាតិ ដើម្បីធ្វើការពិនិត្យ។ បន្ទាប់មកក៏រកឃើញថា លោកគ្មានប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ឡើយ។

គួរជម្រាបថា ដោយសារតែបញ្ហាគ្រឿងញៀននេះ បានធ្វើឲ្យតារាប្រុស B.I ចាកចេញពីផលិតផល YG និងផ្អាកការងារសិល្បៈអស់មួយរយៈធំ។ បន្ទាប់ពីចេញលទ្ធផលនេះហើយ ក្រុមអ្នកគាំទ្រមានការរំពឹងយ៉ាងខ្ពស់ថា លោកនឹងត្រឡប់មកវិស័យ K-POP វិញ ជាមួយចម្រៀងទោលនៅពេលឆាប់ៗនេះ៕

You might also like More from author