យោធិន វីរីយ៉ា និង​​កំលោះសង្ហា ទីន​ទីន ចាប់​ដៃគ្នា​សម្ដែង MV​ ជាលើកដំបូង ស្នាដៃ​និពន្ធ​​ផ្ទាល់​​របស់ ​សាវីន ហ្វីលីព! (Video inside)

(ភ្នំពេញ)៖ កូនស្រីច្បងរបស់តារាសម្ដែងជើងចាស់ មានប្រជាប្រិយភាព គឺលោក សាហ្វីន ហ្វីលីព គឺកញ្ញា យោធិន វីរីយ៉ា ក្រោយពេលប្រឡូកចូលក្នុងវិស័យសិល្បៈ​ មិនទាន់បានប៉ុន្មានផង ស្រីស្អាតរូបនេះ មានឱកាសបង្ហាញវត្តមាន សម្ដែងក្នុងខ្សែភាពយន្តរឿង «ផ្ទះជួល» របស់ផលិតកម្មខ្មែរមេគង្គ។ យ៉ាងណាមិញ ពេលនេះ​នាងនឹងត្រូវចាប់ដៃគ្នាជាលើកដំបូង​ ជាមួយនឹងកំលោះសង្ហារ លឹម អាហ្សង់ទីន ហៅទីនទីន សម្ដែងក្នុង MV បទចម្រៀងថ្មីដែលជាស្នាដៃនិពន្ធដោយផ្ទាល់ របស់តារាសម្ដែងលោក សាវីន ហ្វីលីព តែម្ដង ខណៈដែលលោកបង្ហើបឲ្យដឹងថា បទចម្រៀងដែលបង្កប់ដោយការអប់រំ មានចំណងជើងថា «មេរៀនស្នេហ៍ដំបូង» និងចាប់ផ្ដើមការថត​ នៅដើមខែមិនានេះ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់​តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព បានឲ្យដឹងថា «កូនស្រីខ្ញុំ យោធិន វីរីយ៉ា តួស្រីក្នុងរឿង «ផ្ទះជួល» របស់ផលិតកម្ម ខ្មែរមេគង្គ នឹងចាប់ដៃគ្នាជាមួយតួឯកប្រុសសង្ហាវ័យក្មេងឈ្មោះ លឹម អាហ្សង់ទីន ហៅ​ទីនទីន សម្ដែង​​ MV Original Song ថ្មីមួយគឺបទ «មេរៀនស្នេហ៍ដំបូង» ដែលជាបទសសេរដោយផ្ទាល់ដៃរបស់ខ្ញុំ ហើយច្រៀង​ដោយលោក បូបូ Smile។ បទចម្រៀងដែលបង្កប់​ដោយ ការអប់រំនេះនឹងចាប់ផ្ដើមថតក្នុងខេត្តកំពត នៅថ្ងៃទី២ និងទី៣មិនា ខាងមុខនេះ ដោយសហការផលិតដោយក្រុមផលិតភាពយន្ត សាមញ្ញជន និង Studio9 Films របស់ខ្ញុំផ្ទាល់»

គួរឲ្យដឹង​ថា កន្លងមក កញ្ញា យោធិន វីរីយ៉ា ដែលជាកូនស្រីច្បងរបស់តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព ធ្លាប់បានបង្ហាញវត្តមានក្នុងខ្សែភាពយន្ត ជាលើកដំបូង គឺរឿង«ផ្ទះជួល» ក្រោយពេលដែលនាងឈានជើងចូលសិល្បៈបានរយៈពេលខ្លី។ យ៉ាងណាមិញ ពេលនេះ យោធិន វីរីយ៉ា និងត្រូវសម្ដែងក្នុង MV បទចម្រៀងជាលើកដំបូងជាមួយប្រុសស្អាត លឹម អាហ្សង់ទីន ហៅ ទីនទីន ដែលជាការនិពន្ធបទចម្រៀងឡើង ដោយឱពុករបស់ខ្លួន៕

You might also like More from author