MV បទថ្មី របស់ ទេព បូព្រឹក្ស «សុំពេល​ឈឺ​ចាប់​ម្នាក់​ឯង» ផ្ដិត​យក​ទេសភាព​ដល់​ប្រទេស​បារាំង! (Video inside)

(ភ្នំពេញ)៖ តារាចម្រៀងស្រីរាងតូចច្រឡឹង មានរូបសម្រស់ស្រស់សោភា កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញនូវស្នាដៃបទចម្រៀង របស់ខ្លួនមួយបទដែលមានចំណងជើងថា «សុំពេលឈឺចាប់ម្នាក់ឯង» ក្រោយដើរចេញពីទ្រនំ ហង្សមាស ជាមួយគូស្នេហ៍លោក G-devith ខណៈដែលបទនេះ បានផ្ដិតយកទេសភាពដ៏ស្រស់ត្រកាលដល់ទីក្រុងប៉ារីស ប្រទេសបារាំង ថែមទៀតផង។

ជាការពិតណាស់ ថ្មីៗនេះកំពូលតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បានធ្វើការបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ក្រោយខកខានក្នុងការចេញបទចម្រៀងមួយរយៈពេល ខណៈដែលបទថ្មីមានចំណងជើងថា «សុំពេលឈឺចាប់ម្នាក់ឯង» ជាបទបែបមនោសញ្ចេតនាស្នេហាឈឺចាប់ ពិសេសនោះ គឺចាក់ដោតដល់បេះដូងអ្នកស្រលាញ់គេម្នាក់ឯង ធ្វើគ្រប់យ៉ាងដើម្បីគេ ប៉ុន្តែបែរជាត្រូវគេចាត់ទុកត្រឹមមនុស្សសសម្រាប់គេលែងសើចមួយពេល ពេលគេអផ្សុក ចុងក្រោយក៏ក្លាយជាមនុស្សឯកា ទទួលរងការឈឺចាប់គ្មានស្រាកស្រាន្ត។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀត គឺMVបទចម្រៀងមួយនេះរបស់កញ្ញា ទេព​ បូព្រឹក្ស គឺបានទៅផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅឯក្រៅប្រទេសទៀតផង ពោលគឺប្រទេសបារាំង។

គួរឲ្យកត់សម្គាល់ «សុំពេលឈឺចាប់ម្នាក់ឯង» ដែលជាបទចម្រៀងមនោសញ្ចេតនាដំបូង របស់ស្រីស្អាត ទេព បូព្រឹក្ស ក្រោយចេញពីទ្រនំចាស់ ហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីទស្សនិកជន ក្រោយបទនេះបញ្ចេញមិនដល់មួយថ្ងៃផង តែមានអ្នកចូលទស្សនា ជាងរាប់សែនដង។

ចង់ដឹងថា អត្ថន័យ និងសាច់រឿង នៃបទនេះពីរោះ និងគួឲ្យចង់ទស្សនាខ្លាំងកម្រិតណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនាទាំងអស់គ្នា៖

You might also like More from author