ក្រុម រតនៈវិបុល បរិច្ចាគ​ទឹក​ប្រាក់ ១ពាន់​ដុល្លារ ចូលរួម​ប្រយុទ្ធ​នឹង​កូវីដ១៩

(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវ ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជួយគ្នាទប់ទល់ការរីករាលដាល ជំងឺកូវីដ១៩ គេសង្កេតឃើញថា មានសប្បុរសជនរួមជាមួយសិល្បករជាច្រើន បានចូលរួមឧបត្ថមទឹកប្រាក់ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ទន្ទឹមគ្នានេះ ក្រុមកំប្លែងក្មេងៗ ដែលមានឈ្មោះថា ក្រុមរតនៈវិបុល បានចូលរួមឧបត្ថមទឹកប្រាក់ចំនួន ១ពាន់ដុល្លារ ដល់ផ្នែកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

បើយោងតាមផេកផ្លូវការរបស់ ក្រុមរតនៈវិបុល បានឲ្យដឹងថា «ថ្ងៃនេះក្រុមសម្តែង រតនះវិបុល Rathanak Vibol
ដែលបានបរិច្ចាគទឹកប្រាក់ 1000$ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងជួបប្រទះជំងឺឆ្លងកូវីដ១៩ មិនថាអ្នកក្នុងនិងក្រៅសិល្បៈនោះទេ គឺបានចូលរួមចំណែកតាមលទ្ធភាពដែលខ្លួនមាន ក្នុងការចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល ដ៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នា យកឈ្នះនឹងការរីករាលដាលនៃកូវីដ១៩នេះ។

វប្បធម៌ចែករំលែក ការចេះជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈនេះ គឺបានបង្ហាញពីទឹកចិត្តនៃការសាមគ្គីគ្នា ជួយដល់ក្រសួងសុខាភិបាល ពង្រឹងការងារយកឈ្នះកូវីដ ដ៏សាហាវ នេះឲ្យ បាន ដើម្បីឲ្យអ្វីៗវិលដូចដើមវិញ៕

You might also like More from author