អ្នកចម្រៀង​ជនជាតិ​អេស្ប៉ាញ​ បាន​ផ្ដល់​ជូន​នូវ​បរិយាកា​សប្រគុំតន្រ្តី​ដ៏ខ្ញៀវ​ខ្ញារ​នៅ​ឯទីតាំង​យ៉ មុខផ្ទះ​របស់ខ្លួន​ស្រប​ទៅ​នឹង​ការ​សម្រាក​អាស្រ័យ​ក្នុង​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​វីរុស​កូរ៉ូណា

(បរទេស)៖ តារាចម្រៀងជនជាតិអេស្ប៉ាញអ្នកនាង «Beatriz Berodia» មានឈ្មោះហៅកាត់ថា Betta នាងតែងតែចេញទៅខាងមុខយ៉ គេហដ្ឋានរបស់នាងជារៀងរាល់ល្ងាចរួមទាំងធ្វើការច្រៀងចម្រៀង ជូនទៅដល់អ្នកជិតខាងនៅទីនោះ ដើម្បីជាការកំដរអារម្មណ៍ទៅដល់អ្នកទាំងអស់គ្នា ដែលកំពុងស្ថិតនៅក្រោមស្ថានភាពប្រេជាជននៅក្នុងគេហដ្ឋានបែបនេះ ក្រោយរាជរដ្ឋាភិបាលប្រទេសអេស្ប៉ាញមានការបញ្ជាប្រកាសអាសន្នឲ្យនៅក្នុងផ្ទះមួយរយៈកាលនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTNនាថ្ងៃទី២៥ ខែមិនា នេះ។

ការរច្រៀងចម្រៀងនេះ​ នាងតែងត្រូវបានគេប្រទះឃើញអមជាមួយ នឹងដៃគូនាងម្នាក់ទៀតនៅលើយ៉រក្បែរផ្ទះនោះដែលលោកជាអ្នកលេងឧបករណ៍ហ្គីតាមានឈ្មោះថា Andrea Capalbo។ អ្នកនាង Betta តែងផ្តល់ជូនការច្រៀងចម្រៀង សម្រាប់សណ្ដាប់រយៈពេលកន្លះម៉ោងជារៀងរាល់ល្ងាចនៅក្នុងស្រុកឡាវ៉ាពីនៃទីក្រុងរដ្ឋធានីម៉ាឌ្រីដ។

មនុស្សជាច្រើននៅទីនោះមានភាពរីករាយទៅ នឹងការច្រៀងចម្រៀង ផ្ទាំងទស្សនីយភាពនេះជាខ្លាំង ដោយពួកគេបានធ្វើការចូលរួមគាំទ្រសណ្ដាប់ ពីចម្ងាយតាមគេហដ្ឋាននីមួយៗរបស់ពួកគេផ្ទាល់តែម្ដងជាមួយនឹង ការប្រគុំបទភ្លេងចម្រៀងបុរាណជាច្រើន ប្រភេទសម្រាប់អ្នកស្រុក អាចចូលរួមរីករាយតាមរៀងរាល់ចង្វាក់ភ្លេងនីមួយៗនាកំឡុងពេលស្នាក់អាស្រ័យនៅគេហដ្ឋានបែបនេះ៕

You might also like More from author