តារា​ចម្រៀង​អាមេរិក Jackson Browne ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​កូវីដ១៩

(បរទេស)៖ កាលពីថ្ងៃទី២៤ ខែមីនា តារាចម្រៀងប្រុសវ័យ៧១ឆ្នាំលោក Jackson Browne បានឲ្យដឹងថា លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានកូវីដ១៩។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន Rolling Stone តារាចម្រៀង Rock and Roll រូបនេះ បានឲ្យដឹងថា លោកប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩ភ្លាម បន្ទាប់ពីចាប់ផ្តើមក្អក និងក្តៅខ្លួន។ ក្រោយធ្វើរោគវិនិច្ឆ័យ លទ្ធផលបង្ហាញថា លោកវិជ្ជមានចំពោះកូវីដ១៩ ប៉ុន្តែលោកហាក់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរឡើយ។

Jackson Browne បាននិយាយថា «ខ្ញុំពុំមានរោគសញ្ញាអ្វីធ្ងន់ធ្ងរទេ ដូច្នេះខ្ញុំមិនចាំបាច់លេបថ្នាំ ឬសម្រាកនៅមន្ទីពេទ្យទេ»។ អ្វីដែលតារាប្រុសវ័យ ៧១ឆ្នាំ រូបនេះចង់ធ្វើ គឺបើករថយន្តត្រឡប់ទៅផ្ទះ និងនិយាយជាសាធារណៈអំពីរោគសញ្ញារបស់លោក ថាមនុស្សគ្រប់រូបគួរតែនៅក្នុងផ្ទះដូចលោកពេលនេះ ទោះបីជាមានឬគ្មានរោគសញ្ញាកូវីដ១៩ក្តី។ បានន័យថាកុំចេញទៅក្រៅផ្ទះ ធ្វើការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ ព្រោះនេះជាការរួមចំណែកក្នុងការទប់ស្តាប់ ការរាតត្បាត់នៃកូវីដ១៩។

លោក Jackson Browne បានធ្វើការកត់សម្គាល់ថា លោកបានឆ្លងកូវីដ១៩ នៅពេលធ្វើដំណើរទៅទីក្រុងញូយ៉ក ដើម្បីចូលរួមកម្មវិធី «Love Rocks NYS» ដែលតាមការគ្រោងទុកគឺ ធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ប៉ុន្តែដំបូងឡើយគឺមានការផ្សាយផ្ទាល់ និងគ្មានអ្នកទស្សនាឡើយ ដោយសារតែបារម្ភនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩៕

You might also like More from author