តោះ! ស្តាប់បទ «បានប្រាក់​បាត់​ប្រពន្ធ» ពី​សំណាក់​លោក ជុំ លីណូ បន្តិចមើល៍ កំសត់​​យ៉ាងណាដែរ​? (Video Inside)

- Advertisement -

(ភ្នំពេញ)៖ ពិតជាមានអត្ថន័យ និងពីរោះលន្លង់លន្លោច ស្ទើរទប់ទឹកភ្នែកមិនបាន ក្រោយពេលបានស្តាប់បទថ្មី របស់តារាចម្រៀង លោក ជុំ លីណូ គឺបទ «បានប្រាក់បាត់ប្រពន្ធ» ដែលទើបនឹងចេញជាផ្លូវការ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប កាលពីពេលថ្មីៗនេះ។

តាមរយៈការចេញបទចម្រៀងថ្មី ពីសំណាក់លោក ជុំ លីណូ នេះដែរសាមីខ្លួន ក៏បានបង្ហោះភ្ជាប់ជាមួយការ សរសេរថា «ជំរាបសួរបងប្អូនជាទីស្រឡាញ់ នេះជាចំណីអារម្មណ៍ថ្មី សំរាប់បងប្អូនក្នុងរាត្រីនេះ។ បទនេះមានចំណងជើងថា “បានប្រាក់បាត់ប្រពន្ធ” សង្ឃឹមថា បងប្អូននឹងពេញចិត្ត ហើយនឹងជួយបន្តចែករំលែក ឲ្យបានច្រើនៗផងបាទ។ សូមអរគុណ!»។

សូមបង្វែអារម្មណ៍ប្រិយមិត្តមកទស្សនា និងស្តាប់នូវចម្រៀងថ្មីរបស់លោក ជុំ លីណូ «បានប្រាក់បាត់ប្រពន្ធ» ដែលមានទាំងស្រុងដូចខាងក្រោមនេះ៖

You might also like More from author