ស្តេចចម្រៀង Beyonce ​បង្ហាញ​មុខ​កូនភ្លោះ​ប្រុស-ស្រី ជា​លើក​ដំបូង​​ហើយ!

- Advertisement -

(អាមេរិក)៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាយសង្គមរបស់ស្តេចចម្រៀងស្រី របស់អាមេរិក Beyonce បានបង្ហោះនូវរូបភាពពរបុត្រភ្លោះ ប្រុសស្រី ទាំងពីររបស់ខ្លួន ជាសាធារណៈដំបូងបង្អស់ ក្រោយពីសម្រាលបានរយៈពេល ១ខែកន្លងមក ។

Beyonce និងស្វាមីលោក Jay-Z ហាក់រីករាយ និងមានសុភមង្គលជាងមុន បន្ទាប់ពីបានទទួលចំណងដៃ កូនប្រុសស្រី Rumi និង Sir ទាំងពីរនេះ ហើយអ្នកគាំទ្ររបស់នាង និងស្វាមី បានធ្វើការចែករំលែករូបភាពនោះ យ៉ាងច្រើនកុះករ និងបានធ្វើការជូនពរដល់ក្រុមគ្រួសារមួយនេះ ជួបតែសុភមង្គលជារៀងរហូត។ ក្នុងនោះក៏មានតារាចម្រៀងស្រី Nicki Minaj ផងដែរ៕

You might also like More from author