​វីជេ អាណូ លេចមុខ​ជាថ្មី ក្នុង MV បទ «ឲ្យតែ​ពេលភ្លៀង​​ខ្ញុំនឹកគេ» ​​របស់ផលិតកម្ម M ​

- Advertisement -

(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនី ធ្លាប់មានឈ្មោះល្បីល្បាញ ក្នុងសង្វៀនសិល្បៈ Vj អាណូ ថ្មីៗនេះ ត្រូវបានមហាជនមើលឃើញថា នាងបានលេខវត្តមានជាថ្មី ក្នុងបទចម្រៀងមួយបទ មានចំណងជើងថា «ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» របស់ផលិតកម្ម M ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលបានដឹងថា នាងកំពុងតែឈានជើបចូលសិល្បៈវិញ។

ថ្មីៗនេះ ផលិតកម្ម M បានបញ្ចេញនូវស្នាដៃចម្រៀងមួយបទ មានចំណងជើងថា «ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» ដែលជាសំនៀងរបស់លោក បុស្បា សត្យាលីវអាវ, ដឹកនាំសម្តែងដោយ សៅ សុសំរេច, និពន្ធបទភ្លេងថ្មដោយ: ណាំ ប៊ុណ្ណារ័ត្ន និងនិពន្ធទំនុកច្រៀងដោយ វ៉ាន រ៉ាដូ ត្រូវបានគេមើលឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ជាពិសេសយុវវ័យតែម្ដង ជាពិសេសគឺការបង្ហាញវត្តមានដ៏កម្រ របស់តារាសម្ដែង វីជេ អាណូ។

បទ «ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» ឃើញមានវត្តមាន របស់អតីតពិធីការិនី និងតារាសម្ដែង វីជេ អាណូ លេចមុខសម្ដែងជាថ្មី ខណៈដែលនាងបានបាត់មុខមាត់ ពីវិស័យសិល្បៈជាយូរមកហើយ។ នេះជា MV ដំបូងរបស់ពិធីការិនី វីជេ អាណូ ដែលសម្ដែងជាមួយ លោក ហេង នរៈកក្កដា។ យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា វីជេ អាណូ មានស្នាដៃសម្ដែងនៅតែល្អ មិនមានការប្រែប្រួលនោះទេ ទោះខានចូលសិល្បៈយូរហើយក្ដី។

គួរឲ្យដឹងថា តាមរយៈ MV ក្នុងបទចម្រៀង «ឲ្យតែពេលភ្លៀងខ្ញុំនឹកគេ» នេះដែរ ហាក់បីដូចជាជំហានថ្មីមួយ សម្រាប់តារាស្រី អាណូ មានឱកាសក្នុងការវិលត្រឡប់មកកាន់ វិស័យសិល្បៈវិញ៕

You might also like More from author