សុខ សីឡាលីន ជួបរឿងស៊យ ជ្រុះ​បាត់​កាបូបលុយ ​និង​​ប្រាប់​ឲ្យ​មហាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន!

- Advertisement -

(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ថ្មីៗនេះ នាងបានធ្វើឲ្យជ្រុះបាត់កាបូបលុយ នៅម្តុំទួលគោក ដោយក្នុងនោះ មានដូចជា អត្តសញ្ញាប័ណ្ណ និងប័ណ្ណបើកបរ ជាដើម។

កញ្ញា សុខ សីឡាលីន បានប្រាប់ឲ្យដឹងថា «នៅយប់នោះ នាងបានធ្វើឲ្យបាត់កាបូបលុយជ្រុះ ដោយមិនដឹងខ្លួន មិនដឹងថាបាត់នៅកន្លែងណា ប៉ុន្តែជាសំណាងល្អ នៅក្នុងកាបូបលុយនោះ ពុំមានផ្ទុកនូវរបស់មានតម្លៃ ដូចជា គ្រឿងអង្ការ ឬទូរស័ព្ទដៃ អ្វីនោះទេ ព្រោះនាងបានដាក់វត្ថុមានសំខាន់ទាំងនោះ ចូលក្នុងឡានអស់ហើយ។ ចំណែកឯនៅក្នុងកាបូបនោះ ក៏មានលុយបន្តិចបន្តួចដែរ»។

តារាចម្រៀងស្រី សុខ សីឡាលីន បានសរសេរនៅលើគណនីហ្វេសប៊ុកថា «អរគុណមិត្តភក្តិ អ្នកគាំទ្រ ទាំងអស់គ្នា ដែលព្រួយបារម្ភពីខ្ញុំ…ហើយក្នុងកាបូបនោះ ក៏អត់មានលុយច្រើនដែរ ព្រោះនាងខ្ញុំដកចេញអស់ដាក់ ក្នុងឃ្លុបឡាន ហើយទូរស័ព្ទនៅក្រៅកាបូបទាំងអស់.នាងខ្ញុំនឹងបង្កើនការប្រុងប្រយ័ត្នជាងនេះ និងសូមបងប្អូន បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះយើងមិនដឹងថា អ្នកណាជាមនុស្សល្អ ឬជាចោរនោះទេ..លឿនណាស់លោកចោរ»។

គួរឲ្យដឹងថា កញ្ញា សុខ សីឡាលីន បច្ចុប្បន្ននេះ មិនសូវមមាញឹកនឹងការងារសិល្បៈនោះទេ នាង ហាក់ដូចជា បាត់ដំណឹងសូន្យឈឹងលើវិស័យចម្រៀង ដោយថ្មីៗនេះ មិនសូវបញ្ចេញចម្រៀងថ្មីៗ ដាក់លើទីផ្សារចម្រៀងឡើយ ផ្ទុយពីតារាដទៃទៀត ដែលមានបទចម្រៀងរាប់មិនអស់ ដាក់ប្រកួតប្រជែងលើទីផ្សារចម្រៀង ខណៈសុខ សីឡាលីន គឺជាតារាចម្រៀងម្នាក់ ដែលមានសមត្ថភាព និងធ្លាប់ជាបេក្ខភាពប្រឡង I am Singer Cambodia ផងនោះ ប៉ុន្តែផលិតកម្មហង្សមាស ហាក់បីដូចជា មិនសូវអើពើនឹងតារារៀមច្បងឡើយ ជាពិសេសតារាផ្សេងៗទៀត គេសុទ្ធសឹងតែបានតំណែង ជាតួសម្ដែងនៅក្នុងរឿង។

ចំណែកឯកញ្ញា សុខ សីឡាលីន វិញ គេសង្កេតឃើញថា មិនសូវមានឱកាសសម្ដែងខ្លួន នៅក្នុងខ្សែភាពយន្តនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្ដី គ្រប់ពេលបញ្ចេញចម្រៀង ធ្វើឲ្យអ្នកគាំទ្ររបស់នាង មានភាពរីករាយយ៉ាងខ្លាំង៕

You might also like More from author