បទ “TT” របស់ក្រុមតារាចម្រៀងថ្មី TWICE មានអ្នក​ចូលទស្សនា​ដល់ទៅ១០០លាន​នាក់ បំបែក​កំណត់ត្រា​ពិភពលោក ត្រៀម​បើកខនសឺត​ដ៏ធំលើកដំបូង

(កូរ៉េ)៖ TWICE ជាក្រុមតារាចម្រៀងស្រីដ៏ល្បីនៅទឹកដីកូរ៉េខាងត្បូង ហើយក៏ជាក្រុមដែលទទួលបាន ជោគជ័យខ្លាំងណាស់ដែរកាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ ឈានចូលឆ្នាំ២០១៧ ក្រុមតារាចម្រៀងប្រចាំផលិតកម្ម JYP Entertainment បានប្រកាសពីការបើកទំព័រសម្តែង ចម្រៀងលើឆាកជាលើកដំបូង ដែលគ្រោងធ្វើនៅឯទីលានកីឡា Olympic Handball កំឡុងថ្ងៃទី១៧ ដល់ ១៩ ខែកុម្ភៈ ដែលវាត្រូវមហាជនគិត ថាជាការប្រគំតន្ត្រីដ៏ ធំបំផុតរបស់ TWICE ក្នុងឆ្នាំ២០១៧ នេះ។

បទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងលើសលប់ ពីអ្នកគាំទ្រនោះមាន ចំណងជើងថា Cheer Up, TT និង Like OOH-AHH  ហើយក្រៅពីជោគជ័យលើ បទចម្រៀងហើយនោះ TWICE ក៏ទទួលបានពានរង្វាន់ជា ក្រុមតារាចម្រៀងស្រីថ្មីសម្តែងបានល្អបំផុត ផងដែរនៅក្នុងកម្មវិធី Mnet Asian Music Awards ។

គ្រាន់តែបទ “TT” មានអ្នកចូលទស្សនាដល់ទៅ១០០លាននាក់ ដែលធ្វើឲ្យក្រុម TWICE បំបែកកំណត់ត្រាពិភព លោកបានដ៏ឆាប់រហ័សជាក្រុមតារាចម្រៀងថ្មី ទទួលបានប្រជាប្រិយភាពខ្លាំងស្ទើរស្មាន មិនដល់ហើយក្រោយពីទទួលជោគជ័យ ដ៏ធំធេងនេះសមាជិកក្រុមទាំងអស់ក៏បាន ចំណាយពេលដើរកំសាន្តនៅ ទឹកដីអូស្ត្រាលីក៏ដូចជាប្រទេសផ្សេងទៀតដែរ ជាពិសេសដើម្បីជួបអ្នកគាំទ្រ នៅជុំវិញពិភពលោក៕

TWICE

Image result for TWICE២០១៦ហោត

Image result for TWICE២០១៦ហោត

Image result for TWICE២០១៦ហោត
TWICE

You might also like More from author