Angelina Jolie និងអតីតស្វាមី​​​ព្រមព្រៀងគ្នា​ជាផ្លូវការ​ដោះស្រាយ​បញ្ហារឿងកូន​ដោយសន្តិវិធី

(អាមេរិក)៖ រឿងមួយដែលយើងមិនបានគិតដល់កំពុងតែកើតឡើងនោះគឺតារាស្រីដ៏ល្បីក្នុងពិភពហូលីវូត Angelina Jolie និងអតីតស្វាមី Brad Pitt បានព្រមព្រៀងគ្នាដោះស្រាយបញ្ហា លែងលះនិងរឿងកូនៗ ដោយសន្តិវិធីជា លក្ខណៈឯកជនដូចដែល មានការចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរផងដែរ។

អតីតគូស្វាមីភរិយាដែលធ្លាប់ផ្អែមល្ហែម រូបនេះត្រូវបានមហាជន កំពុងចាំមើលថា តើសិទ្ធិឃុំគ្រងកូនទាំង៦ តុលាការនឹងសម្រេចយ៉ាងណា ខណៈដែលមិនទាន់បញ្ចប់រឿងក្តីនេះ នៅឡើយតាំងពីឆ្នាំចាស់រហូត ដល់ឆ្នាំថ្មីទៅហើយប៉ុន្តែ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅថ្មីៗនេះ អ្នកទាំងពីរបាន បង្កើតការសម្រេចចិត្តដ៏ពិតមួយថា នឹងចេញមុខដោះស្រាយបញ្ហា ជាមួយគ្នាដោយប្រើប្រាស់ ចៅក្រមបែបឯកជនទៀតផង។

ដំណឹងនេះក៏អាចធ្វើឲ្យអ្នកគាំទ្រមាន ការរីករាយដែរព្រោះពួកគេរំពឹងថា តារាប្រុសស្រីទាំងពីរមិនទាន់ បញ្ចប់ទំនាក់ទំនងទាំងស្រុង ទេហើយវាក៏នឹងអាចផ្តល់ប្រយោជន៍ ច្រើនដល់កូនៗរបស់ អ្នកទាំងពីរ ពិសេសគេសង្ឃឹមថា Angelina នឹងព្រមបន្ទន់ចិត្តអនុញ្ញាត ឲ្យអតីតស្វាមីទៅលេង និងចំណាយពេលវេលា ជាមួយកូនៗបាន នៅពេលខាងមុខ៕

Image result for Angelina Jolie & Brad Pitt ‘ហោត

Related image

Image result for Angelina Jolie & Brad Pitt ‘Committed To Act As A United Front’ — Shocking Statement

Image result for Angelina Jolie & Brad Pitt ‘ហោត

You might also like More from author