វីដេអូ MV ជា​ផ្លូវ​ការ​របស់ «Jailbreak» ច្រៀង​​ដោយ​ក្រុម «ក្មេង​ខ្មែរ»​ ចេញ​ជា​​ផ្លូវ​ការ​ហើយ!

- Advertisement -

(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ត្រូវបានសម្រេចដូចបំណង បន្ទាប់ពីវីដេអូ MV ជាផ្លូវការរបស់ Jailbreak ឬ ការពារឧក្រិដ្ឋជន ដែលច្រៀងដោយក្រុម «ក្មេងខ្មែរ» បានចេញជាផ្លូវការហើយ នៅប៉ុន្មាននាទីមុននេះ! ។

សូមបញ្ជាក់ថា ភាពយន្តបែបវាយប្រហារ ខ្នាតធំដំបូងបង្អស់នៅកម្ពុជា មានចំណងជើងថា «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» នឹងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នេះតទៅ។

ភាពយន្តខ្នាតធំ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គឺបានចូលរួមសម្ដែងដោយតារាល្បីៗ មានទេពកោសល្យ និងក្រោមការដឹកនាំ ដោយផលិតករខ្មែរ និងបរទេសរួមគ្នា។ រឿង «Jailbreak» ឬ «ការពារឧក្រិដ្ឋជន» ជាភាពយន្ត ពោរពេញដោយឈុតឆាកបែបរន្ធត់ វាយប្រហារ សងសឹក និងការតាមដានស៊ើបអង្កេត ដែលតួអង្គនីមួយៗប្រកបដោយភាពរស់រវើក។

សូមទស្សនាវីដេអូ MV ជាផ្លូវការរបស់ «Jailbreak» ដែលច្រៀងដោយក្រុម «ក្មេងខ្មែរ» ខាងក្រោមនេះទាំងអស់គ្នា៖

You might also like More from author