ភាពយន្តរឿង​ “ចង្វាក់បេះដូង”​ របស់ផលិតកម្ម​ សាងសុបន្តិ​ ដាក់បញ្ចាំងផ្លូវការ

(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀតហើយ របស់ផលិតកម្ម សាងសុបន្តិបានបើកសម្ពោធ ជាផ្លូវការ នៅរឿងមួយដែលមានចំណងជើងថា “ចង្វាក់បេះដូង” ជាភាពយន្តដែលមានរសជាតិថ្មី ប្លែកនិយាយពីខ្សែជីវិត តួឯកស្រីដែលជាកូនស្រីអភិជន រស់នៅដោយភាពទំនើង។ ដោយភាពយន្តនេះ បានបើកសម្ពោធ និងដាក់បញ្ចាំងផ្លូវការហើយចាប់ពីថ្ងៃនេះទៅ។

បើតាមផលិតករ លោករ័ត្ន កុសល បានប្រាប់ឲ្យដឹងថា សម្រាប់រឿងនេះ ផ្តោតលើស្នេហា និងការចេះជួយយកអាសាគ្នា ផលិតកន្លះឆ្នាំ ។ លោកជឿជាក់ថារឿងនេះមានការប្រឹងអស់លទ្ធភាពសម្រឹតសម្រាំង ធ្វើរឿងនេះអោយល្អបន្ថែមទៀត។ហើយក្នុងរឿងនេះគឺមាន តារាច្រើនមានដូចជា កញ្ញា ខៀវ លីលី ,លោក គឹម ដារ៉ា ( DJ mike ) ,លោកជួប ច័ន្ទកក្កដា (កញ្ញារ៉ូលីន) ,លោក លី មករា និងតារាប្រុសស្រីជាច្រើនទៀត។

រឿងទាំងមូលបានសហការផលិតដោយក្រុមហ៊ុនជាច្រើនដូចជា: Ford Cambodia, Jaguar and Land Rover Cambodia , Natacha Van Colection , Lumaire Sky Bar , Girly 1953…. ។

សូមជម្រាបថា “រឿងចង្វាក់បេះដូង” បញ្ចាំងជាផ្លូវការថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នេះតទៅ គ្រប់រោងភាពយន្តទាំងអស់ដូចជា Major, Legend, Prime, Ekphnom ជាសាច់រឿង ដែលនិយាយពីកូនស្រីអភិជនមួយ ជាមនុស្សស្រីកាចឆ្នាស់ និងធ្វើអ្វីៗតាមតែចិត្តខ្លួនឯង។ ហេតុនេះនាងបានបាត់បង់មិត្តភាព និងមនុស្សជុំវិញខ្លួន។ ថ្ងៃមួយនាងបានជួបជាមួយស្នេហារវាងនាង និងបុរសម្នាក់ចាប់តាំងពីមានស្នេហានៅក្នុងចិត្តធ្វើអោយនាងមានភាពកក់ក្ដៅ និងចាប់ផ្តើមមានមិត្តសារជាថ្មី៕

You might also like More from author