ទេពធីតា​​សង្ក្រាន្ត​ កញ្ញា​ Kon An​t ប្រាប់​​ពី​រឿង​កែ​កុន​សម្ផស្ស​ថែម នៅ​ EM Beauty Center

(ភ្នំពេញ)៖ តារាពន្លកថ្មីទើបរះក្នុងវិថីសិល្បៈ និងទើបតែលេចធ្លោខ្លាំង ក្រោយពីបានតែងតួជា ទេពធីតាសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប កញ្ញា សុគា គឹមលាង ហៅ Kon Ant នៅពេលដែលបង្ហាញវត្តមានភ្លាម ធ្វើឲ្យមានការកោតសរសើរពីរូបសម្រស់ថា ស្អាត មិនចាញ់តារាក្រៅស្រុកឡើយ ពេលនេះនាងបានទម្លាយថា សម្រស់នាងស្អាតដោយសារតែការកែកុនសម្ផស្សខ្លះៗ ទើបធ្វើឲ្យនាងស្អាត និងទាក់ទាញបែបនេះ។

បើតាមការជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អ៊ិចស័រឡែន ម៉ាស្ទ័រប៊ីយូធី ហៅកាត់ EM Beauty Center តារាស្រីដែលតែងតួជា ទេពធីតាសង្ក្រាន្តរូបនេះ បានបង្ហាញការពិត ដោយមិនលាក់បាំងថា នាងពិតជារំភើបពេលនាងបង្ហាញខ្លួន ហើយទាក់ទងការចាប់អារម្មណ៍ខ្លាំងនេះ នាងក៏មិនលាក់បាំងការពិតទេ ព្រោះថា ទម្រាំនាងបានស្អាតបែបនេះ គឺនាងបានជ្រើសយកហាងកែសម្ផស្ស EM Beauty Center កែកុនសម្ផស្ស និងថែរក្សា ពោលគឺនាងបានកែកុនច្រមុះ កែកុនមុខឲ្យវី ចាក់បឿករ តរោមភ្នែក និងថែរក្សាសម្រស់ជាច្រើនទៀត។ ដូច្នេះហើយទើបធ្វើឲ្យនាង មានភាពជឿជាក់ពេលចេញក្រៅម្តង។

តារាស្រីរូបនេះ បានប្រាប់ទៀតថា នាងមិនមានការអៀនខ្មាស ឬក៏លាក់បាំងពីការថែរក្សាសម្រស់ទេ ព្រោះថានាងបង្ហាញបែបនេះ ព្រោះតែចង់ឲ្យទស្សនិកជន បានដឹងកាន់តែច្បាស់ថា នាងជ្រើសយកកន្លែងកែសម្ផស្សដែលមានគុណភាព សុវត្ថិភាព ហើយមិនប្រើការវះកាត់ ដើម្បីឲ្យទស្សនិកជនអាចជ្រើសរើសបាន ហើយក៏ចង់បង្ហាញថានៅកម្ពុជា ក៏មានហាងកែសម្ផស្សល្អដែរ មិនមែនទាល់តែទៅក្រៅប្រទេសនោះទេ។

ដោយឡែក លោកស្រី ម៉ន ថារ័ត្ន នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM beauty បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អ៊ិចស័រឡែន ម៉ាស្ទ័រប៊ីយូធី ហៅកាត់ EM Beauty Center តែងផ្តល់ទំនុកចិត្ត ដល់អតិថិជន ហើយបើនិយាយពីសេវាកម្ម គឺយើងមានច្រើន តាំងពីចុងសក់ដល់ចុងជើង ហើយនៅក្នុងពេលឆាប់ៗនេះដែល មជ្ឈមណ្ឌលនឹងយកអ្វីដែលថ្មីមកបង្ហាញ ដល់ទស្សនិកជន ដោយមានវេជ្ជបណ្ឌិតដែលមានជំនាញ ពីប្រទេសកូរ៉េផងដែរ៕

You might also like More from author