ស្ងាត់ៗ ​ធែល ថៃ ចេញ​​បទ​ «គេ​មាន​បង​ក្រ» ខណៈ​អ្នក​គាំទ្រ ស្ទើរ​តែ​​ភ្លេច​មុខ​បាត់​ទៅ​ហើយ (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀងមានរូបរាងសង្ហារ សំបុរខ្មៅស្រអែម មុខមានមន្តស្នេហ៍ លោក ធែល ថៃ រូបនេះ ត្រូវបានមហាជនទូទៅស្គាល់ថា ជាម្ចាស់ជយលាភី ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី២ ខណៈតារារូបនេះ បានបាត់មុខមួយពីសិល្បៈ មួយរយៈពេលវែងគួរសម ដោយទស្សនិកជនខ្លះ សឹងតែភ្លេចមុខលោកបាត់ទៅហើយ។

ទាក់ទងទៅនឹងការបាត់ខ្លួន តារាចម្រៀងប្រុសរូប នេះគឺទស្សនិកជន ភាគច្រើនបានធ្វើការសន្និដ្ឋានថា ផលិតកម្មហង្សមាស ប្រហែលជាបានដកបេក្ខជនរូបនេះ ចេញពីផលិតកម្មហើយមើលទៅ ដោយសារតែមិនឃើញចេញបទ ចម្រៀង ពោលគឺអាចនិយាយបានថា រលកក្រោយច្រានរលកមុខ។ តែពេលថ្មីៗនេះគឺ តារាចម្រៀង ធែល ថៃ បានបញ្ចេញចម្រៀងថ្មី ដើម្បីបង្ហាញ និងបំរើអារម្មណ៏ទស្សនិកជនឡើងវិញ។

យ៉ាងណាមិញ តារាចម្រៀងប្រុស សំបុរខ្មៅស្រអែម លោក ធែល ថៃ បានលេចចេញនូវបទចម្រៀង មួយបទទៀតហើយសម្រាប់កំដរអារម្មណ៍ ប្រិយមិត្តទស្សនិកជន ដែលជាបទមនោសញ្ចេតនា គឺឈឺចាប់ជាមួយវាសនា ដែលកើតមកគ្មានទ្រព្យសម្បត្តិ ដោយសារតែក្រ សុខចិត្តលះបង់មនុស្សដែលខ្លួនស្រឡាញ់ឲ្យទៅអ្នកដទៃ។ ជាការពិតណាស់ បទចម្រៀងថ្មីមួយបទនេះ បានទាក់ទាញអារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ បូករួមនឹងការសម្តែងបែបកំសត់ របស់តារាប្រុសសំបុរស្រអែមរូបនេះ ផងដែរ។

ដើម្បីឲ្យកាន់តែច្បាស់ថា បទ «គេមានបងក្រ» ពីរោះកំរិតណា តោះ! ទៅចូលរួមសណ្តាប់ជាមួយនឹងបទនេះ ទាំងអស់គ្នា៖

You might also like More from author