ទេព ​សម្ផស្ស ​​ទទួល​បាន​ដំណក់​ឈាម​កូនស្រីម្នាក់​​ ជាមួយ​នឹង​បុរស​ហ្វីលីពីន​ ​ក្រោយ​សម្ងំលាក់​មុខពរពោះ​ អស់ជា​ច្រើនខែ​!

- Advertisement -

(ភ្នំពេញ)៖ តារាសម្ដែងស្រីសាច់សរខ្ចី ទេព សម្ផស្ស ក្រោយពីបាត់មុខពីវិស័យសិល្បៈ ដោយបានទៅសម្ងំពរពោះ អស់រយៈពេលជាច្រើនខែរួចមក ទីបំផុតតារាសម្ដែងដួងនេះ សម្រាលបានកូនស្រីដ៏គួរឲ្យក្នាញ់ និងទ្រលុកទ្រលន់មួយ ដាក់ឈ្មោះថា «Somantha» កាលពីប៉ុន្មានថ្ងៃមុននេះ។

ជាការពិតណាស់ ទោះបីជាតារាសម្ដែងស្រី សម្បូរមន្តស្នេហ៍ ទេព សម្ផស្ស មិនបានរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរក៏ពិតមែន ក៏នាងបានសម្រេចចិត្តសាងស្នេហ៍ ជាមួយបុរសជាជនជាតិហ្វីលីពីនម្នាក់ រហូតដល់មានផ្ទៃពោះ ប៉ុន្តែគេសង្កេតឃើញថា ស្នេហារវាងអ្នកទាំងពីរ គឺមានភាពផ្អែមល្ហែមខ្លាំង រហូតមកទល់នឹងពេលនេះ បានទទួលចំណងដៃកូនស្រី គួរឲ្យក្នក់ក្នាញ់ម្នាក់ ធ្វើឲ្យគ្រួសាររបស់នាង កាន់តែមានសុភមង្គល ខ្លាំងថែមមួយកម្រិតទៀត។

បើតាមប្រភពជិតស្និទ្ធ នឹងតារាសម្ដែងទេព សម្ផស្ស បានបង្ហើបប្រាប់ Khmertalking ឲ្យដឹងថា ក្រោយពេលទទួលបានកូនស្រី ដែលជាដំណក់ឈាមរួមគ្នា រវាងនាង និងគូស្នេហ៍រួចហើយមក ធ្វើឲ្យស្រីស្រស់រូបនេះ មានអារម្មណ៍រំភើប និងសប្បាយចិត្ត យ៉ាងខ្លាំង ជាមួយនឹងសមាជិកថ្មីរបស់នាង និងប្ដីនៅពេលនេះ។

គួរបញ្ជាក់ថា ទេព សម្ផស្ស គឺជាតារាសម្ដែងស្រីមួយដួង ដែលទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន មានប្រជាប្រិយភាពខ្លាំងគួរសម ក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា ក្រោយពេលដែលសម្រាលកូនហើយ ទេព សម្ផស្ស នឹងងាកមកប្រឡូក ចូលសិល្បៈមួយនេះវិញ ឬក៏យ៉ាងណានោះទេ៕

You might also like More from author