នោះ! ​ដេននី ក្វាន់​ ប្រកាស​ជា​សាធារណៈ​ នៅក្នុង​វិដេអូ​ Live​ របស់​ខ្លួនថា​ មាន​ផ្ទៃពោះ​​ជាង​មួយខែ​ ​ទាំង​មិន​ទាន់រៀប​ការ!

- Advertisement -

(ភ្នំពេញ)៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងស្រីចូលចិត្តបញ្ចេញភាពសិចស៊ី ដេននី ក្វាន់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាស្រីដួងនេះ បាន Live វីដេអូដូចសព្វដង ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថៅកែស្រីរូបស្រស់នេះ បានប្រកាសថា ខ្លួនផ្ទៃពោះមួយខែជាងមកហើយ ជាមួយនឹងប្រុសស្នេហ៍មាឌធំរបស់នាង ទាំងដែលខ្លួនមិនទាន់រៀបការ ក្រាបក្បាលដល់កន្ទេលផងនោះ។

យ៉ាងណាមិញ ដេននី ក្វាន់ បានធ្វើការនូវ Live វីដេអូ ហើយថែមទាំងបើកចំហរថា ខ្លួនមានផ្ទៃពោះជាងមួយខែបែបនេះ គេសង្កេតឃើញនាងហាក់បីដូចជា មិនខ្លាចញញើត នឹងទទួលរងការរិះគន់ពីមហាជន ប្រិយមិត្តអ្នកគាំទ្រនោះទេ ទាំងដែលនាងមិនទាន់បាន រៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរនៅឡើយ។

ទន្ទឹមនឹងនេះដែរ ក្នុងនោះក៏មានការសាកសួរ អំពីការរៀបការ កញ្ញា ដេននី ក្វាន់ បាននិយាយថា នាងមិនទាន់គិតគូរដល់រឿងរៀបការនៅឡើយទេ ប៉ុន្តែចង់រកស៊ីមានបានជាងហ្នឹងសិន បើទោះបីជាមានការរិះគន់ថា នាងមានផ្ទៃពោះមុនពេលរៀបការក្ដី ក៏នាងមិនខ្វល់ដែរ។ នាងបន្តថា រៀបការគឺនៅតែរៀបការហើយ គ្រាន់តែចង់រកស៊ីឲ្យមានបានជាងនេះសិន៕

You might also like More from author