ទីបំផុត ​កម្ពុជា​រកឃើញ​បេក្ខនារី ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ «Miss Grand​ International» ​២០១៨ ​នៅ​មីយ៉ាន់ម៉ា​ហើយ!

- Advertisement -

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង សម្រស់ជាច្រើនវគ្គមកហើយនោះ ពេលនេះកម្ពុជា បានរកឃើញបេក្ខនារី តំណាងប្រទេស ទៅចូលរួមប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss Grand International» ២០១៨ នៅទឹកដីប្រទេសមីយ៉ាន់ម៉ាឃើញហើយ។ កញ្ញា ឌី លីកា បានជាប់ជាបវរកញ្ញាលេខ១ គ្រងមកុដស្នងតំណែងពី កញ្ញា ខ្លឹម ស្រីគា ក្នុងកម្មវិធី «Miss Cambodia»។

ជាការពិត កញ្ញា ឌី លីកា គឺជាអ្នកមកពីខេត្តកំពងចាម មានអាយុ ២០ឆ្នាំ និងកម្ពស់ ១៧២ សង់ទីម៉ែត្រ។ បវរកញ្ញាថ្មីរបស់ «Miss Cambodia» ក្នុងឆ្នាំ២០១៨នេះ ត្រូវបានបំពាក់មកុដដោយ លោក Nawat Itsaragrisil គណៈកម្មការកម្មវិធីលំដាប់ពិភពលោក « Miss Grand International»។

គួរជម្រាបថា កញ្ញា ឌី លីកា នឹងធ្វើជាបេក្ខនារី តំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី «Miss Grand International» ២០១៨ នៅទឹកដីមីយ៉ាន់ម៉ា នៅអំឡុងថ្ងៃទី ៥ ដល់ ២៥ ខែតុលា ខាងមុខនេះ៕

You might also like More from author