ព្រោះតែ​​​ Stormi ​ធ្វើឲ្យ​ទំនាក់​ទំនង ​Kylie ​និង​ Kendall ​Jenner ​ល្អ​ប្រសើរ​ជាងមុន!

- Advertisement -

(អាមេរិក)៖ ទំនាក់ទំនងរបស់ Kylie និង Kendall Jenner ពីមុនហាក់ដូចជាមិនល្អប្រសើរនោះទេ ប៉ុន្តែគេមើលឃើញថាព្រោះតែ Stormi កូនស្រីដ៏តូចរបស់ Kylie បានធ្វើឲ្យភាពជាបងប្អូន រវាងតារាស្រីទាំងពីរមានភាពល្អប្រសើរឡើងវិញ។

Kylie បាន ផ្តល់កំណើតដល់ Stormi កាលពីដើមខែកុម្ភៈ ហើយបន្ទាប់ពីនាងតូចនេះ ចាប់កំណើតមក បងប្អូនស្រីរបស់ Kim Kardashian ទាំងពីរនេះកាន់តែមាន ភាពស្និទ្ធស្នាលជាងមុន សូម្បីតែសមាជិកក្នុងគ្រួសារនាង ក៏សំឡឹងឃើញបែបនេះដែរ។ Kendall បានផ្តល់បទសម្ភាសន៍ចុងក្រោយ តាមវិទ្យុពិភពលោក Beats 1 Zaza កាលពីថ្ងៃទី១០ ខែកញ្ញាថា នាងធ្លាប់បញ្ហាជាមួយ Kylie ថែមទាំងមិនឲ្យខ្ចីសម្លៀកបំពាក់របស់នាង ចូលរួមក្នុងកម្មវិធី KUWTK ឆ្នាំ២០១៥ ទៀតផង ព្រោះពួកគេតែងតែប្រកួតប្រជែងគ្នា ប៉ុន្តែពេលនេះអ្វីៗ ហាក់បានផ្លាស់ប្តូរជាមួយនឹងការមកដល់ របស់ Stormi ។

Kendall ឥឡូវនេះមានទំនាក់ទំនងល្អ ជាមួយ Kylie ច្រើនជាងមុន ហើយនាងក៏បង្ហាញក្តីស្រឡាញ់ ក្នុងនាមជាម្តាយមីង របស់ Stormi ចំណែក Kylie ក៏បានផ្លាស់ប្តូរ ទៅជាម្តាយដែលមានគំនិតចាស់ទុំ ចេះយកចិត្តទុកដាក់ថែទាំកូនស្រីយ៉ាងល្អ។ មនុស្សជាច្រើនបានសម្តែងអារម្មណ៍រីករាយ នៅពេលបានឃើញ Kendall មានទំនាក់ទំនងល្អជាមួយ Kylie៕

You might also like More from author