មក​ចាប់​អារម្មណ៍​​នឹង​សម្រស់​ ឌី លីកា «Miss Grand Cambodia 2018» តំណាង​ឲ្យ​​កម្ពុជា ត្រៀម​ទៅ​ប្រកួត​នៅ​​​មីយ៉ាន់ម៉ា​ ម្ដង​មើល៍ ស្អាត​កម្រិត​ណា? (Video Inside)

- Advertisement -

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង ផ្នែកសម្រស់របស់កម្មវិធី «Miss Grand Cambodia 2018» បានបិទបញ្ចប់ដំណើរការប្រកួត ទៅដោយភាពជោគជ័យ និងដោយរលូន។ ជាការកត់សម្គាល់ គេសង្កេតឃើញថា មានបេក្ខនារី ស្រស់ស្អាតជាច្រើនបានចូលរួម។ ជាមួយគ្នានេះដែរ គេក៏បានរកឃើញម្ចាស់ជ័យលាភី ដែលអាចកាន់ពាន «Miss Grand Cambodia 2018» មានសមត្ថភាពខ្ពស់ និងសម្រស់ស្រស់ស្អាតមិនធម្មតា ដែលអាចក្លាយជា រាជិនីគ្រងមកុដ នឹងធ្វើដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ នៅប្រទេសមីយ៉ាន់ម៉ា នាដើមខែ តុលា ២០១៨ ឆាប់ៗខាងមុខនេះគឺ កញ្ញា ឌី លីកា។

ជាការពិតណាស់ កញ្ញា ឌី លីកា ដែលបានគ្រងតំណែងជាម្ចាស់ម្កុដ «Miss Grand Cambodia 2018» កាលពីយប់មិញនេះ មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ មកពីខេត្តកំពង់ចាម។ កញ្ញា ឌី លីកា មានរូបរាងខ្ពស់ស្រឡះ រូបសម្រស់ស្រស់ស្អាត ស្នាមញញឹមពោរពេញដោយភាពទន់ភ្លន់ ស័ក្តិសមជាមួយនឹងតំណែង ជាម្ចាស់មកុដស្រីស្អាត លំដាប់លេខមួយយ៉ាងពិតប្រាកដ។

ក្នុងនោះ មហាជនជាច្រើនក៏បានផ្ញើសារ ចូលរួមត្រេកអរចំពោះ រាជិនីគ្រងមកុដ កញ្ញា ឌី លីកា ដែលទើបទទួលបាន តំណែងស្រីស្អាតដាច់គេ ក្នុងកម្មវិធីប្រកួតសម្រស់ «Miss Grand Cambodia 2018» នេះផងដែរ។ យ៉ាងណាមិញ ក្រោយពីប្រកាសលទ្ធផល ចំពោះសាមីខ្លួនដែលគ្រងបានម្កុដ កញ្ញា ឌី លីកា ក៏បានសម្ដែងក្ដីរំភើប ត្រេកអរជាខ្លាំងថែមទាំង មិនភ្លេចថ្លែងអំណរអរគុណ ដល់ទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្រខ្លួន តាំងពីការប្រកួតជម្រុះវគ្គដំបូង រហូតដល់ទទូលបានពានរង្វាន់លេខ មួយដូច្នេះ។

គួរបញ្ជាក់ដែរថា កញ្ញា ឌី លីកា គឺជាបវរកញ្ញា វ័យក្មេងដែលមានអាយុ២០ឆ្នាំ ជាសិស្សទើបរៀបចប់ វិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ៕

You might also like More from author