ឆាយ វីរៈយុទ្ធ៖ «ជា​​មោទនភាព​ណាស់ ដែល​ភរិយា​របស់​ខ្ញុំ ក្លាយ​ជា​សហគ្រិន​នារី​កម្ពុជា​វ័យ​ក្មេង ត្រូវ​បាន​ជ្រើស​រើស ដោយ​​រដ្ឋាភិបាល​អាមេរិក»!

- Advertisement -

(ភ្នំពេញ)៖ ស្វាមីគ្រប់រូប ប្រាកដជាមានភាពសប្បាយរីករាយក្រៃលែង និងមានមោទនភាពខ្លាំង ពេលឃើញភរិយារបស់ខ្លួន ជានារីក្លាហាន មានប្រាជ្ញាចេះបង្កើតមុខរបរផ្ទាល់ខ្លួន រហូតខ្លះទៀតធ្វើជាសហគ្រិនទាំងវ័យក្មេងទៀតផង។ មិនខុសពីតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នោះទេ បន្ទាប់ពីកសាងជីវិតគ្រួសារជាមួយនឹង ភរិយាដ៏ស្រស់ស្អាត មានចំណេះដឹងហើយនោះ លោកហាក់មានសុភមង្គលខ្លាំង គួរឲ្យមហាជនគ្រប់គ្នាកោតសរសើរ។

ទន្ទឹមគ្នានេះ កាលពីប៉ុន្មានម៉ោងមុន តារាប្រុសម្ចាស់បទ «គេមិនបានស្រឡាញ់យើងទេ» រូបនេះ បានបង្ហាញប្រាប់ទស្សនិកជនគ្រប់គ្នា តាមរយៈបណ្តាញសង្គម ពីមោទនភាពដែលខ្លួនមាន ខណៈកំពុងជូនដំណើរភរិយាឡើងយន្តហោះទៅអាមេរិក។

ការកត់សម្គាល់បែបនេះធ្វើឡើង បន្ទាប់ពីលោក ឆាយ វីរៈយុទ្ធ បង្ហាញរូបភាពជាមួយក្រុមគ្រួសារ និងភរិយាជាទីស្រឡាញ់របស់លោក អ្នកនាង សែ ចាន់ឌី អំឡុងពេលជូន ដំណើរភរិយារូបនេះ ឡើងយន្តហោះទៅអាមេរិក ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ជាមោទនភាពណាស់ ដែលភរិយារបស់ខ្ញុំ ជាសហគ្រិននារីកម្ពុជាវ័យក្មេង ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP)។ ជូនពរអូនសម្លាញ់ជោគជ័យ សុខសប្បាយទាំងទៅទាំងមកណា ប្រពន្ធសម្លាញ់ Se Chandy»

ជាមួយនឹងការជោគជ័យ ទាំងការងារសិល្បៈ និងជីវិតគ្រួសារពីសំណាក់ តារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ ធនៅពេលនេះ គឺបានធ្វើឲ្យទស្សនិកជន កោតសរសើរជាខ្លាំងថា លោកពិតជាមានទេពសកោសល្យ អាចស្វែងរកភរិយាល្អ មានទាំងសម្រស់ និងចំណេះដឹងផ្នែកជំនួញទៀតផង។

គួរបញ្ជាក់ លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងប្រុសមួយដួង ដែលមានភាពល្បីល្បាញ មានទស្សនិកជនគាំទ្រច្រើន បើទោះបីជាតារាប្រុសរូបនេះ បានរៀបការហើយក្តី៕

You might also like More from author