ក្ដៅៗ! សេង សូណា ត្រូវ​បាន​ក្រសួង​វប្បធម៌ សម្រេច​ដាក់​ពិន័យ ផ្អាក​សកម្មភាព​សិល្បៈ​រយៈ​​ពេល​១​ឆ្នាំ ព្រោះ​តែ​ភាព​សិច​ស៊ី​ហួស​ហេតុ​ពេក!

- Advertisement -

(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី កញ្ញា សេង សូណា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចេញលិខិត ផ្អាកជាផ្លូវការ នៅក្នុងថ្ងៃនេះ ដោយបានសម្រចឲ្យកញ្ញា សេង សូណា ផ្អាកគ្រប់រូបភាព ទាំងអស់ ដែលទាក់ទងទៅនឹងការងារសិល្បៈ ពោលគឺរួមមានដូចជា ការសម្ដែងក្នុងខ្សែភាពយន្ត ថតវីដេអូខារ៉ាអូខេ ស្ពតពាណិជ្ជកម្ម ចម្រៀង និងបង្ហាញមុខនៅតាមកញ្ជក់ទូរទស្សន៍ជាដើម រយៈពេលមួយឆ្នាំ គឺចាប់តាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយសារតែ ភាពសិចស៊ី ដែលធ្វើឲ្យប៉ះពាល់ដល់ តម្លៃវប្បធម៌ជាតិខ្មែរ។

យោងតាមលិខិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលគេហទំព័រ Khmer Talking ទទួលបាននៅក្នុងថ្ងៃនេះ ដែលមានចុះហត្ថលេខា ដោយលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹង ក៏ដូចជាបានស្នើទៅដល់ ស្ថានីយ៍ទូរទស្សន៍ ខាងផលិតកម្ម និងក្រុមអាជីវករដែលរកស៊ី ពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈ វប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្ដែង សេង សូណា ដើម្បីសម្ដែងនៅក្នុងខ្សែភាពយន្ត របស់ខ្លួន។

ជាក់ស្ដែង នៅក្នុងលិខិតរបស់ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ ប្រឹក្សាពិន័យ និងលើកសរសើរ ក្រុមសិលធម៌អ្នកសិល្បៈកាលពីថ្ងៃទី ១៦ខែ សីហា ឆ្នាំ២០១៨ បានសម្រេច ពិន័យផ្អាកតារាសម្ដែង សេង សូណា មិនឲ្យធ្វើសកម្មភាព សិល្បៈគ្រប់រូបភាពទាំងអស់ រួមមាន ការសម្ដែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ពត ច្រៀងបង្ហាញមុខ នៅតាមកញ្ជក់ទូរទស្សន៍ ជាដើមរយៈពេល១មួយឆ្នាំ។ ដោយមូលហេតុ តារាសម្ដែងរូបនេះ តែងតែនៅបន្តការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ត និងបណ្ដាញព័ត៌មាន។

អាស្រ័យហេតុដូចបាន ជម្រាបជូនខាងលើ ដើម្បីទប់ស្កាត់ នូវផលប៉ះពាល់ ដែលមានលក្ខណៈ ជាអវិជ្ជមាន ចំពោះវិស័យសិល្បៈ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងការថ្នាំងថ្នាក់ ពីស្រទាប់មហាជនខ្មែរ ដើម្បីធានាដល់ប្រសិទ្ធភាព ក្នុងការអនុវត្តស្របតាមក្រមសីលធម៌របស់ អ្នកសិល្បៈ សូមលោកប្រធាន មេត្តាផ្ដល់ កិច្ចសហការ ហាមឃាត់ ដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ និងអាជីវករដែលមានមុខរបរពាក់ព័ន្ធ នឹងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្ដែង កញ្ញា សេង សូណា ចូលរួមសម្ដែងចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ ដោយក្ដីអនុគ្រោះ។

គួររំឭកផងដែរថា កាលពី ឆ្នាំ២០១៧-២១០៨ កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន ធ្វើការសម្រេចដាក់ពិន័យ តារាសម្ដែងស្រីសិចស៊ី កញ្ញា  ដេននី ក្វាន់ ឲ្យផ្អាកសកម្មភាព ក្នុងសិល្បៈរយៈពេល១ឆ្នាំ ក៏ព្រោះតែភាពសិចស៊ី ហួសហេតុរបស់តារាស្រីដួងនេះ។ យ៉ាងណាមិញ បន្ទាប់ពីក្រសួងបានសម្រេចដកពិន័យ ដល់តារាស្រីដួងនេះវិញ ថ្មីៗនេះ ក្រសួងបានសម្រេចដាក់ពិន័យលើ សេង សូណា ដោយសារតែការស្លៀកសិចស៊ី ស្ទើរគ្មានកន្លែងបិទបាំង របស់នាង រយៈពេល១ឆ្នាំដូចគ្នាទៅនឹងតារាសម្ដែង កញ្ញា ដេននី ក្វាន់៕

Image may contain: 2 people, people smiling, people sitting and outdoor

No automatic alt text available.

Image may contain: 1 person, outdoor

Image may contain: 1 person, outdoor

Image may contain: 1 person, outdoor

Image may contain: 1 person, sitting and outdoor

Image may contain: 1 person, indoor

You might also like More from author