ស្រី​ស្រស់ អៀ ម៉េងលិ នឹង​មក​ជម្រះ​ម​ន្ទិល​​ស្នេហ៍ ជាមួយ​និសិ្សត​​សិក្សា​នៅ​ក្រៅ​ប្រទេស តាមរយៈ​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​​របស់តារា» ​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ! (Video Inside)

- Advertisement -

(ភ្នំពេញ)៖ ជាការពិតចំពោះរឿងរ៉ាវស្នេហា របស់តារាសម្តែងស្រីវ័យក្មេង គឺ កញ្ញា អៀ ម៉េងលិ បានក្លាយជាមន្ទិលដែលទស្សនិកជនស្ទើរគ្រប់រូប កំពុងអន្ទះសារចង់ដឹង ថាតើគូស្នេហ៍ស្រីស្រស់សម្រស់បានរូបនេះ ជានរណា ហើយមានមុខរបរអ្វី? ទោះព្យាយាមលាក់បាំងមហាជនយ៉ាងណា អាថ៌កំបាំងមួយនេះនឹងត្រូវលាតត្រដាងឡើង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

តារាស្រីវ័យក្មេង មានជំនួញដល់ទៅ០៣ក្នុងដៃ ស្របពេលតែមួយ កញ្ញា អៀ ម៉េងលិ ត្រូវបានគេដឹងថា នាងបានព្យាយាមយ៉ាងខ្លាំង ក្នុងការលាក់បាំងរឿងរ៉ាវស្នេហារបស់នាង ទៅទស្សិកជន។ មិនតែប៉ុណ្ណោះ គេដឹងត្រឹមតែថា គូស្នេហ៍របស់នាង ជាកូនអ្នកមានទ្រព្យស្តុកម្នាក់ផងដែរ តែមិនបានដឹងច្បាស់ថា ជានរណានោះទេ។ បើតាមដំណឹងច្បាស់ការ បានបង្ហើបថា គូស្នេហ៍នាង ជាអ្នកមានដំណេះដឹងម្នាក់ ដែលបានបន្តការសិក្សា នៅក្រៅប្រទេស ព្រោះកន្លងទៅនាងក៏ធ្លាប់បានប្រាប់ដែរថា មនុស្សប្រុសដែលបានចង់បាន គឺជាមនុស្សប្រុស ដែលមានចំណេះ ស្លូតបូត ឲ្យតម្លៃគ្រួសារ និងគិតគូអនាគតរបស់នាងជាដើម។

យ៉ាងណាមិញ ដើម្បីឲ្យទស្សិកជនទទួលជ្រាប់កាន់តែច្បាស់ នូវអាថ៌កំបាំងផ្ទាល់ខ្លួនមួយនេះ តារាសម្តែង និងជាអ្នកជំនួញវ័យក្មេង កញ្ញា អៀ ម៉េងលិ នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅចុងសប្តាហ៍នេះ ដើម្បីបកស្រាយរាល់ចម្ងល់របស់ទស្សនិជន។

កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» មានការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី១៤ ខែតុលា វេលាម៉ោងដដែល៕

You might also like More from author