សូម​ផ្តល់​កម្លាំង​ចិត្ត តាម​រយៈ​ការ Vote ឲ្យ​បេក្ខនារី ឌី លីកា «Miss Grand Cambodia» តំណាង​ឲ្យ​​កម្ពុជា ទទួល​បាន​នូវពិន្ទុ​គាំទ្រ ច្រើន​ជាងគេ!

- Advertisement -

(ភ្នំពេញ)៖ បេក្ខនារីមានរូបសម្រស់ស្អាត តំណាងជាតិនីមួយៗ មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក ជួបជុំគ្នាលើទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បចូលរួមប្រកួតប្រជែង ដណ្ដើមមកុដ «Miss Grand International ២០១៨» ដោយក្នុងនោះកម្ពុជាមានកញ្ញា ឌី លីកា ធ្វើជាតំណាងប្រទេស។ ខណៈកំពុងដំណើរការកម្មវិធី មានការបោះឆ្នោតតាមរយៈការ Vote តាមប្រព័ន្ធអ៊ិនធើណេត ដើម្បីឱ្យបេក្ខនាទី ដែលមានសំឡេងគាំទ្រច្រើនជាងគេ ឡើងទៅវគ្គ Top 10។

យ៉ាងណាមិញ ដើម្បីជាការលើកទឹកចិត្តដល់កញ្ញា ឌី លីកា សូមជួយផ្ដល់ការ Vote លើរូបថតជំហរខ្លួនរបស់នាង តាមរយៈផេក «Miss Grand International» ដើម្បីឲ្យបេក្ខភាពកម្ពុជា ទទួលបាននូវពិន្ទុគាំទ្រ ជាបេក្ខនារី១០រូប ដែលមានពិន្ទុការនិយមចូលចិត្តគាំទ្រ តាមរយៈរូបថតមួយជំហរ ដ៏ស្រស់ស្អាត។

ដោយក្នុងនោះ វិធីងាយៗ សូមអញ្ជើញចូលទៅកាន់ LINK ផ្នែកខាងក្រោមនេះ៖
https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.1988728054483514/1988728141150172/?type=3&theater
បន្ទាប់មកផ្តល់ជាការ Vote ដោយចុច (Like) និង (Share) រូបថតដ៏ស្រស់ស្អាតរបស់បេក្ខនារី Miss Grand Cambodia នៅក្នុងអាល់ប៊ុមនេះតែប៉ុណ្ណោះ! ចុច LIKE ដើម្បីផ្តល់១ពិន្ទុ (១ Like = ១ point), និង ចែកចាយបន្ត (១ Share = ៥ points)។

ការបោះឆ្នោតនឹងបញ្ជប់នៅថ្ងៃទី១២ ខែតុលា វេលាម៉ោង ៥៖០០នាទី ល្ងាច (ម៉ោងក្នុងប្រទេសមីយ៉ាន់ម៉ា) ប្រិយមិត្ត គឺជាគណៈកម្មការ ក្នុងការចុច (Like) និង (Share) សម្រាប់រូបថតដ៏ស្រស់ស្អាតរបស់បេក្ខនារី Miss Grand Cambodia ដែលអ្នកពេញចិត្ត!៕

You might also like More from author