​សាន់ វិសាល បាត់មុខ​​ពីកម្មវិធី «Cambodian Got Talent» រដូវកាល​ទី២ ព្រោះ​កំពុងវះ​កាត់ជំងឺ នៅ​ប្រទេសថៃ!

- Advertisement -

(ភ្នំពេញ)៖ ពិធីករពូកែក្រមិចក្រមើម ប្រចាំទូរទស្សន៍ហង្សមាស លោក សាន់ វិសាល មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា លោកហាក់បាត់មុខ លែងធ្វើជាពិធីករនៅក្នុងកម្មវិធី ប្រឡងសមត្ថភាពទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Cambodian Got Talent» រដូវកាលទី២ ខណៈដែលតំណែងរបស់លោក ត្រូវបានជំនួសដោយ ពិធីករប្រុសលោក រ៉ាស៊ី វិញ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក សាន់ វិសាល បានប្រកាសប្រាប់ពីមូលហេតុ ដែលបណ្ដាលឲ្យលោកអវត្តមាន ជាពិធីករនៅក្នុងកម្មវិធី Cambodian Got Talent រដូវកាលទី២ ក្នុងវគ្គ Live Show ដោយសារតែលោកជួបនូវបញ្ហាសុខភាព មិនអាចបំពេញការងារបាន ពោលគឺលោក កំពុងឆ្លងកាត់ការវះកាត់ នៅក្នុងមន្ទីរពេទ្យរបស់ប្រទេសថៃ អស់រយៈពេលមួយរយៈមកហើយ ដែលដំណឹងនេះ ធ្វើឲ្យទស្សនិកជន មានការព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ។

យោងតាមគណនីហ្វេសប៊ុក របស់ លោក សាន់ វិសាល បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំឆ្លងកាត់ការវះកាត់ អស់ប៉ុន្មានអាទិត្យនេះរួចរាល់ហើយ ព្រោះតែជំងឺខ្ញុំមិនអាចបំពេញការងារបាន មិនយូរមិនឆាប់យើងនឹងបានជួបគ្នាហើយ។ សូមទោសដែលមិនបានជួបនិងធ្វើការ ជាមួយបេក្ខជនទាំងអស់ក្នុងវគ្គ live show រដូវកាលទី២ នេះសូមចូលរួមគាំទ្រ អ្នកមានសមត្ថភាពទេពកោសល្យ ជាបន្តក្នុងកម្មវិធី Cambodia Got Talent លើកញ្ចក់ទូរទស្សន៍ហង្សមាស hdtv»។

គួរបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះ លោក សាន់ វិសាល មិនបានបង្ហើបឲ្យដឹងទេថា លោកមានជំងឺអ្វីនោះទេ ដោយលោកគ្រាន់តែប្រាប់ឲ្យដឹងថា ពេលនេះលោកកំពុងវះកាត់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រជាច្រើន បានសម្ដែងនូវការព្រួយបារម្ភ ព្រមទាំងជូនពរលោក ឲ្យឆាប់ជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ មកបំពេញការងារវិញ ឆាប់ៗផងដែរ៕

You might also like More from author