ដល់ក! ចោម ច័ន្ទ តែង​ខ្លួន​ម្ដងនេះ ដូចតុក្កតា​ជប៉ុន​បេះបិទ ប្រុសៗ​មើល​ឃើញហើយ អាចមាន​អារម្មណ៍​​រវើរវាយ

- Advertisement -

(ភ្នំពេញ)៖ បងស្រីតារាសម្ដែង ដេននី ក្វាន់ គឺនាង ចោម ច័ន្ទ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា ខណៈពីមួយថ្ងៃទៅមួយថ្ងៃ នាងបានតុបតែងខ្លួន លេងស្ទីលប្លែកៗ បែបសិចស៊ី ប្រដៀងនឹងនារីប៉ែកអ៊ឺរ៉ុប។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗ ចាប់ចិត្តគ្រប់គ្នា ជាមួយនឹងការតែងខ្លួន ដូចបេះបិទនឹងតុក្កតាជុប៉ុន មើលហើយចង់មើលទៀត បើប្រុសវិញ កាលដែលឃើញហើយ ស្ទើរហូរទឹកមាត់ និងអាចមានអារម្មណ៍រវើរវាយគ្រប់គ្នា។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១ទេ ដែលចោម ច័ន្ទ ធ្វើខ្លួនសិចស៊ីបញ្ចេញគល់ភ្លៅ លេចដើមទ្រូងទ្រលុកតទ្រលន់ ធ្វើឲ្យប្រុសៗមើលស្ទើរស្រវាំងភ្នែកបែបនេះ ពោលគឺសឹងតែរាល់ថ្ងៃទៅហើយ។ តែលើកនេះ ហាក់ប្លែកខុសធម្មតា ខណៈតែងខ្លួនជាតុក្កតាបែបនេះ ហើយបង្ហោះក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា «ពេលខ្លះចង់ក្លាយជាតុក្តាម្តងៗ ព្រោះមិនហត់គ្រប់យ៉ាង»

តោះ! ចង់ដឹងរូបរបស់ ចោម ច័ន្ទ សិចស៊ីនិងស្រស់ស្អាតដូចជារូប តុក្កតា យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

You might also like More from author