ចា រិទ្ធី បង្ហាញ​ចេតនា មិនប្រកាន់​ខឹងលើ ប៊ុត សីហា ទោះមិន​បានគោរព​ម៉ោងច្រៀង ក្នុងកម្មវិធី​ប្រគំតន្រ្តី​របស់ខ្លួន

- Advertisement -

(ភ្នំពេញ)៖ ផលិតករកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍លោក ចា រិទ្ធី បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីមានព័ត៌មាននៃការបែកធ្លាយ លើតារាចម្រៀងប្រុសលោក ប៊ុត សីហា ជុំវិញករណីមិនគោរពពេលវេលាច្រៀង ក្នុងកម្មវិធីប្រគំតន្រ្តីមួយ កាលពីថ្មីៗកន្លងមកនេះ ខណៈលោកចាត់ទុកថា ខ្លួនលោកផ្ទាល់មានតែអាណិត ប៊ុត សីហា ទៅវិញទេ។

លោក ចា រិទ្ធី បានសរសេរសំណេរ ភ្ជាប់ជាមួយចំណងជើងអត្ថបទនៃការចុះផ្សាយនោះថា «សួស្ដីប្អូនប្រុស ប៊ុត សីហា ជាទីស្រឡាញ់ បងទើបបានឃើញតាមរយៈបណ្ដាញសង្គម Facebook គេចុះពីបញ្ហាប្អួន និងបង ពេលបងបានអានហើយ បងមានអារម្មណ៍អាណិតប្អូនណាស់ មិនគួរណារឿងតូចសោះ បែរក្លាយទៅជារឿងធំ ហើយម្យ៉ាងទៀតបងខ្លាចប្អូនយល់ច្រឡំថា រឿងនេះត្រូវបានធ្លាយចេញពីបង»

ផលិតកររូបនេះបានបញ្ជាក់ថា «បងសូមប្រាប់ប្អូនថា រឿងប្អូនមកច្រៀង ឬមិនមកច្រៀងវាជារឿងតូចណាស់សម្រាប់រូបបង ព្រោះកន្លងមកបងតែងតែជួបរឿងបែបនេះជារឿយៗ គឺមានតារាចម្រៀងខ្លះ ដល់ម៉ោងផ្សាយផ្ទាល់ហើយ ទើបតេមកប្រាប់ថា ឈឺមកមិនបាន អ្នកខ្លះខលមកថា ជាប់ចរាចរណ៍ អ្នកខ្លះថាធ្វើសក់មិនទាន់ អ្នកខ្លះមកយឺតចង់ហួសម៉ោងផ្សាយផ្ទាល់ហើយទើបមកដល់»

«បញ្ហាទាំងអស់នេះបងតែងតែអធ្យាស្រ័យ ហើយដោះស្រាយបញ្ហា ចំពោះមុខបានយ៉ាងល្អ ហើយមិនឲ្យប៉ះពាល់ដល់កិត្តិយស តារាចម្រៀងណាម្នាក់ទេ រឿងដែលកើតឡើងកន្លងមកនេះ មិនមែនបងតាំងចិត្តធ្វើជាមិនខឹងនោះទេ តែបងជាមនុស្សអ៊ីចឹង ជួបបញ្ហាបងត្រូវតែដោះស្រាយ បងមិនអង្គុយរអ៊ូទេ ហើយម្យ៉ាងទៀត កន្លងមកបងតែងតែជួយបើកឱកាសឲ្យប្អូនៗទាំងអស់គ្នា គឺមិនដែលបានបិទ ឬបំផ្លាញកិត្តិយសតារាចម្រៀងណាម្នាក់ឡើយ»។ នេះជាការលើកឡើងរបស់លោក ចា រិទ្ធី។

លោក ចារិទ្ធីបានបន្ថែមថា «ចំណែករឿងរបស់ប្អូនវិញ សូម្បីមួយម៉ាត់ក៏បងមិនបាននិយាយ ហើយទុកក្នុងចិត្តដែរ តែបងមិនដឹងថាហេតុអ្វីបានជា មានរឿងបែបនេះកើតឡើង ចំពោះប្អូន ឲ្យបងសូមទោស ហើយចូលរួមសោកស្ដាយផង ពីបង ចារិទ្ធី ដែលនៅតែអាណិត និងស្រឡាញ់ប្អួន»

ជាមួយគ្នានៃការបញ្ចេញសំណេរ របស់លោក ចារិទ្ធី លើតារាចម្រៀងលោក ប៊ុត សីហា ខាងលើនេះដែរ ភ្លាមៗនោះ គេសង្កេតឃើញមានអ្នកសិល្បៈមួយចំនួន បានបង្ហាញការគាំទ្រ និងលើកសរសើរទឹកចិត្តដ៏ល្អ របស់ផលិតកររូបនេះ។

ជាក់ស្តែងតារាចម្រៀងស្រី កញ្ញា រតនៈ ពិសី ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ទៅកាន់លោក ចា រិទ្ធី ដែរថា «សរសើរទឹកចិត្ដបងណាស់….!។ អស់ស្រួលត្រឹមបងប្រុសហើយ ប្អូនទៅយឺតរាល់ដង មិនដែលស្ដីឲ្យម្ដងណាទេ មានតែលើកទឹកចិត្ដថែមទៀត»។ ចំណែកឯម្ចាស់ Account Facebook ឈ្មោះ ជឹម ជឿន ក៏បានលើកឡើងថា «សម្រាប់ប្អូន ប្អូនសូមសរសើរបងប្រុសដោយចិត្តស្មោះ ព្រោះបងប្រុសជាមនុស្សម្នាក់ ដែលមានសណ្ដានចិត្តល្អ ចិត្តទូលាយ និងតែងតែអធ្យាស្រ័យខ្ពស់ដល់អ្នកដទៃ»

ប្រភពដដែលនេះ បានបន្តថា «តាំងពីប្អូនស្គាល់បងប្រុស ធ្លាប់ចូលរួមការប្រគំតន្ត្រីរបស់បង និងធ្លាប់បម្រើការជូនបង៣ខែ( ២០១១ ) ប្អូនមិនដែលឃើញបងស្តីបន្ទោស ដាក់តួទាល់តែសោះ ទាំងតួរទៅយឺតម៉ោង មិនបានទៅក្តី ថែមទាំងមិនដែលមានចិត្តគុំកួនជាមួយតួទៀត។ លើសពីនេះថែមទាំងជួយសំរួលដល់តួ និង អាណិតស្រឡាញ់ ជួយដល់តួ (តារាសម្តែង និង តារាចម្រៀង) ជាច្រើន ប្អូនសូមឲ្យបងប្រុសជួបតែរឿងល្អៗ ក្នុងជីវិត»

You might also like More from author