Hyoyeon ត្រឡប់​មកស្វាគមន៍​អ្នកគាំទ្រ ជាមួយ​ដំណឹងដ៏​គួរឲ្យ​ភ្ញាក់ផ្អើល!

- Advertisement -

(កូរ៉េ)៖ តារាចម្រៀង Hyoyeon សមាជិកក្រុម Girls’ Generation ដ៏ល្បីបានត្រឡប់មកវិញ ហើយតាមរយៈការសម្តែងទោល ជាមួយនឹងការចេញអាល់ប៊ុមថ្មីរបស់នាង។ ប៉ុន្តែអ្វីដែលគ្រប់គ្នា មានការភ្ញាក់ផ្អើលនោះគឺ Hyoyeon កំពុងក្លាយជា DJ HYO សម្រាប់ «Punk Right Now» តាមរយៈរូបភាពដែលត្រូវបាន ចេញផ្សាយផ្លូវការរបស់ SM Entertainment និងគណនី SNS ផ្ទាល់របស់ Hyoyeon នៅថ្ងៃនេះ។

ឈុតឆាកពេញលេញនៃ «Punk Right Now» នឹងចេញផ្សាយនៅ ថ្ងៃទី១៣ ខែវិច្ឆិកា។ គួរបញ្ជាក់ថា នេះជារូបភាពថ្មីរបស់ Hyoyeon ដែលនាងបានត្រឡប់មកស្វាគមន៍ ជាមួយអ្នកគាំទ្រម្តងទៀត បន្ទាប់ពីការសម្តែងចុងក្រោយរបស់នាង តាមរយៈបទ «Sober» កាលពីខែមេសា៕

You might also like More from author