ក្រោយ​ប្តឹងផ្តល់ Goo Hara និង Choi Jong Bum នឹងត្រូវ​រងការ​ចោទប្រកាន់​ដូចគ្នា!

- Advertisement -

(កូរ៉េ)៖ នៅថ្ងៃនេះស្ថានីយ៍ប៉ូលីស Gangnam បានបង្ហាញថា ពួកគេគ្រោងនឹងបញ្ជូន តារាសម្តែងស្រី Goo Hara និងអតីតមិត្តប្រុសរបស់នាង Choi Jong Bum ទៅកាន់ការិយាល័យ ព្រះរាជអាជ្ញាហើយអ្នកទាំងពីរកំពុងរងការចោទ ប្រកាន់ដូចគ្នា។

Goo Hara នឹងត្រូវបានចោទប្រកាន់ ពីបទបង្ករបួសស្នាម ចំណែក Choi Jong Bum នឹងត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម គំរាមកំហែង និងការរំលោភបំពានផ្លូវភេទ។ ពួកគេនឹងត្រូវបញ្ជូន ទៅការិយាល័យព្រះរាជអាជ្ញានៅមុន ថ្ងៃទី៩ ខែវិច្ឆិកា។ ករណីនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែកញ្ញា នៅពេលដែល Choi Jong Bum បានរាយការណ៍ ទៅប៉ូលីសថា Goo Hara បានវាយលោក ប៉ុន្តែវាប្រែជាករណីបំពានផ្លូវភេទ និងគំរាមកំហែងនៅពេលដែល តារាសម្តែង Goo Hara បានបង្ហាញរឿងរ៉ាវលម្អិត កាលពីថ្ងៃទី៤ ខែតុលា។

អ្នកទាំងពីរបានដាក់ពាក្យប្តឹង ដាច់ដោយឡែកពីគ្នា ហើយប៉ូលីសក៏បានហៅពួកគេ មកសាកសួរនៅថ្ងៃទី១៥ ខែតុលា ក្រោយមកក៏រកឃើញភស្តុតាងមួយចំនួន
នៅក្នុងទូរស័ព្ទដៃរបស់ Choi Jong Bum និងរូបភាពព្រមទាំងខ្សែអាត់វីដេអូ ដែលគេប្រើគំរាម Goo Hara។ ក្រុមស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បីធ្វើការលើករណីនេះ ហើយត្រូវបានគេទម្លាយថា ទំនងជា Goo Hara និង Choi Jong Bum សុទ្ធតែត្រូវបានចោទប្រកាន់ដូចគ្នា៕

You might also like More from author