Angelina Jolie គ្រោងនឹង​ធ្វើឲ្យកូនៗ ភ្ញាក់ផ្អើល ក្នុងថ្ងៃ​វិស្សមកាល តាមរយៈ​ការបង្ហាញ​វត្តមាន របស់ Brad Pitt

(អាមេរិក)៖ នៅពេលដែលថ្ងៃវិស្សមកាលជិតមកដល់ Angelina Jolie ពិតជាមានគម្រោងពិសេសមួយសម្រាប់កូនៗរបស់នាង នៅថ្ងៃបុណ្យរម្លឹកគុណ (Thanksgiving) ធ្វើឲ្យមនុស្សជាច្រើនរង់ចាំមើលថា តើតារាហូលីវូតដ៏ល្បីរូបនេះបើកចិត្តទូលាយ ជាមួយអតីតស្វាមី Brad Pitt ដែរឬទេ?

ពិតណាស់ ទោះបី Angelina លែងលះជាមួយ Brad Pitt ក៏ដោយ ប៉ុន្តែនាងប្រាកដជាចង់ឲ្យកូនៗ Maddo, Pax, Zahara, Shiloh, Knox និង Vivienne មានទាំងឪពុកនិងម្ដាយនៅជាមួយ នាឱកាសវិស្សមកាលខាងមុខ។ ប្រភពមួយដែលស្និទ្ធនឹងតារាស្រីរូបនេះបានឲ្យដឹងថា Angelina ចង់ធ្វើឲ្យក្មេងៗមាន ការភ្ញាក់ផ្អើលជាមួយនឹងវត្តមានឪពុករបស់ពួកគេ សម្រាប់ការទទួលទានអាហារល្ងាចរួមគ្នាក្នុងថ្ងៃ Thanksgiving ដែលនាងគិតថាកូនៗប្រាកដជាមានសេចក្តីសុខ។

មួយរយៈនេះគេសង្កេតឃើញថា Angelina មានអារម្មណ៍ហត់នឿយខ្លាំង ជុំវិញរឿងរ៉ាវលែងលះ និងបញ្ហាកូនៗរបស់នាង ប៉ុន្តែតារាស្រីរូបនេះនៅតែត្រឡប់ទៅដោះស្រាយ ជាមួយអតីតស្វាមី វិញចំពោះកិច្ចព្រមព្រៀងមួយចំនួន ដើម្បីប្រយោជន៍កូនៗ។ ទោះជាយ៉ាងណា Angelina សង្ឃឹមថា អ្វីៗគ្រប់យ៉ាងនឹង ប្រសើរឡើងវិញឆាប់ៗ បន្ទាប់ពីនាងជួបជាមួយ Brad Pitt និងកូនទាំង៦ ក្នុងថ្ងៃវិស្សមកាលដ៏ពិសេសខាងមុខនេះ៕

You might also like More from author