ខេមរៈ សិរីមន្ត ពោលពាក្យ យ៉ាង​ផ្អែមល្ហែម ទៅកាន់​ភរិយា ក្រោយ​សំរាល​កូនទី៣រួច !

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ អ្នកសិល្បៈ និងទស្សនិកជន បានធ្វើការអបអរសាទរ ទៅកាន់តារាចម្រៀង លោក ខេមរៈ សិរីមន្តត ក្រោយ ទទួលបានដំណឹងល្អ ដោយទទួលបានចំណងកូនស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលទើបតែ សម្រាលនៅឯមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ខណៈ ដែលភរិយារបស់លោក សំរាល ដោយការវះកាត់ ដោយទទួលបានសុខភាពល្អ ទាំងម្ដាយ និងទារក ហើយនោះ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានពោលពាក្យយ៉ាងផ្អែមល្ហែម ជាទីបំផុតនៅលើបណ្ដាញសង្គម ទៅកាន់ភរិយា ជាទីស្រលាញ់របស់លោក ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ យ៉ាងខ្លាំង ។

ជាក់ស្ដែង លោក ខេមរៈ សិរីមន្ត បានពោលពាក្យផ្អែមល្ហែម ពោរពេញទៅដោយអត្ថន័យ បង្ហាញភាពកក់ក្ដៅ ទៅកាន់ភរិយា របស់លោក ដោយបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ផ្លូវការ របស់លោកថា « អគុណអូន បងស្កប់ស្កល់ណាស់ នៅគ្រប់យ៉ាង ដែលអូនផ្ដល់អោយបង ជាពិសេស កូនទាំងបីនាក់របស់យើង »

តាមរយៈសារ ដែលពោរពេញទៅដោយ ពាក្យពេចន៍ ដ៏មានន័យ របស់កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ពិសេសអ្នកលេងបណ្ដាញសង្គម ជាច្រើន លួចច្រណែន ចំពោះក្ដីស្រលាញ់ ដែលលោក មានចំពោះភរិយា និងបានចូលរួមអបអរសាទរ ដល់ក្រុមគ្រួសាររបស់លោក ដែលទើបនឹង ទទួលបានសមាជិកថ្មី បន្ថែមម្នាក់ទៀតផងដែរ ។

គួរបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត បច្ចុប្បន្នមានកូន ៣នាក់ហើយ ដោយកូនប្រុស ឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ ៥ឆ្នាំ និង កូនស្រីឈ្មោះ ខេមរៈ ស្រ្ដី មានវ័យ ជាង ២ ឆ្នាំ។ ចំពោះកូនស្រីពៅ ទើបទទួលបាន មិនទាន់ដឹងថា មានឈ្មោះអ្វីនោះទេ តែបើនិយាយពីមុខមាត់វិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕

You might also like More from author