មិនអស់​សង្ឃឹម! Brad Pitt ចង់ប្រារព្ធ​ថ្ងៃបុណ្យ​គ្រីស្តម៉ាស​ដ៏រីករាយ​ជាមួយកូនៗ​ទាំង៦

(អាមេរិក)៖ Brad Pitt និង Angelina Jolie នៅតែបន្តរឿងក្តីក្តាំក្នុងតុលាការនៅឡើយ ជាពិសេសករណីសុំសិទ្ធិគ្រប់គ្រងកូនដែល រឿងក្តីនេះជិតនឹងបញ្ចប់នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះហើយប៉ុន្តែក្នុងនាមជាឪពុក Brad Pitt នៅតែចង់រក្សាទំនាក់ទំនង ដ៏ល្អជាមួយកូនទាំង៦ ហើយលោកក៏មិនឲ្យថ្ងៃបុណ្យគ្រីស្តម៉ាសឆ្នាំនេះគ្មានន័យដែរ។

សម្រាប់តែឱកាសវិស្សមកាល ជិតមកដល់ Brad Pitt ពិតជាចង់ចំណាយពេលវេលាជាមួយ Maddox កូនប្រុសវ័យ១៧ឆ្នាំ Pax អាយុ១៤ឆ្នាំ Zahara អាយុ១៣ឆ្នាំ Shiloh អាយុ១២ឆ្នាំ និងកូនភ្លោះ Vivienne និង Knox អាយុ១០ឆ្នាំហើយលោកពិតជា រំភើបចិត្តក្នុងការធ្វើ រឿងនេះយ៉ាងល្អឥតខ្ចោះនិងពោរពេញដោយ ភាពសប្បាយរីករាយសម្រាប់ក្តីសុខរបស់កូនៗ។

ដោយឡែក Angelina ក៏ចង់ចំណាយពេលវេលារបស់នាងជាមួយកូនៗ ដែរព្រោះចាប់តាំងពីបែកបាក់គ្រួសារ តារាហូលីវូតដ៏ល្បីរូបនេះតែងប្រើជីវិតជាម្តាយផងឪពុកផងដើម្បមើលថែនិងគ្រប់គ្រងកូនទាំង៦ឲ្យរស់នៅយ៉ាងសុខស្រួល។មជ្ឈដ្ឋានានាមើល ឃើញថា ទោះបីជា Brad Pitt និង Angelinបានឆ្លងកាត់ការលែងលះយ៉ាងលំបាក ក៏ដោយប៉ុន្តែគ្រប់គ្នាសប្បាយចិត្តពេលដែលសម្លឹងឃើញពួកគេទាំងពីរនៅតែលះបង់គ្រប់យ៉ាងដើម្បីក្តីសុខរបស់កូន៕

You might also like More from author