ហេតុអ្វី អេឡិច ហ្សូរ៉ា ប្តូរទិស​​ដៅពីការ​សម្តែង​ភាពយន្ត មកបង្កើត​វីដេអូ​ផ្ទាល់ខ្លួន? លោកនឹង​មកបក​ស្រាយក្នុង​កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ! (Video Inside)

- Advertisement -

(ភ្នំពេញ)៖ ទន្ទឹមនឹងការមានប្រជាប្រិយភាពខ្លាំង ត្រូវបានទស្សនិកជនគាំទ្រច្រើន តាមរយៈការបង្កើតវីដេអូខ្លីៗ បង្កជាសំណើចដល់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈនោះ លោក អេឡិច ហ្សូរ៉ា ដែលជាដៃគូយ៉ាងស័ក្តសមជាមួយ កញ្ញា ឌី សូនីតា បានធ្វើឱ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់គ្រប់គ្នា ថាតើមូលហេតុអ្វីបានជាតារាប្រុសរូបនេះ បង្វែរមកបង្កើតឃ្លីបខ្លីៗ ផ្ទាល់ខ្លួនទៅវិញ? លោក អេឡិច ហ្សូរ៉ា នឹងចូលរួមជាតារាកិតិ្តយស ដើម្បីបកស្រាយចម្ងល់ទាំងនេះ ដល់ទស្សនិកជនបានជ្រាប់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពល្បីល្បាញរបស់លោក អេឡិច ហ្សូរ៉ា កាន់តែមានជាបន្តបន្ទាប់ តាមរយៈវីដេអូខ្លី ដែលលោកសម្តែងនោះ។ អ្វីដែលពិសេស រាល់វីដេអូ ដែលជាស្នាដៃសម្តែងរបស់លោក និង ឌី សូនីតា គឺសុទ្ធសឹងតែមានទស្សនិកជនច្រើនគាំទ្រ ព្រោះភាគច្រើននៃវីដេអូនោះ មានលាយឡំជាមួយនឹងកំប្លែង ស្នេហាបែបយុវវ័យសម័យថ្មី ត្រូវចិត្តប្រិយភាពតែម្តង។

ដើម្បីឲ្យទស្សនិកជន ជ្រាបកាន់តែច្បាស់នូវរឿងរ៉ាវសិល្បៈ និងរឿងឯកជនផ្ទាល់ខ្លួន លោក អេឡិច ហ្សូរ៉ា នឹងចូលខ្លូនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕


You might also like More from author