ក្រោយ​រៀបការ Mickey ស្វាមីរូប​សង្ហារបស់ Janie បង្ហើបថាចង់​បានកូនឆាប់ៗ!

- Advertisement -

(ថៃ)៖ តារាម៉ូដែលថៃប្រុសស្រីពីរូប ដែលបានសាងជីវិតគ្រួសារជាមួយគ្នា គឺ លោក Mickey និងនាង Janie ត្រូវបានទស្សនិកជនដឹងថា ពួកគេមានសុភមង្គលយ៉ាងខ្លាំង និងតែងតែបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះ ក្នុងឱកាសចូលរួមបង្ហាញម៉ូតជាគូ ក្នុងព្រឹត្តិការណ៍ «ZEN BODY SENSE 2018» Mickey បានបង្ហើបប្រាប់មហាជនថា រូបគេចង់បានកូនក្នុងពេលឆាប់ៗនេះ គឺចង់បានច្រើននាក់ទៀតផង។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូតថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយអ្នកសារព័ត៌មានជាច្រើននាក់ ដោយក្នុងនោះលោក Mickey ស្វាមីរបស់តារាស្រី Janie បានបង្ហើបថា កំពុងតែមានគម្រោងរៀបចំ ដំណើរកម្សាន្តក្រេបទឹកឃ្មុំលើកទី ២ ជាមួយនឹងភរិយា នៅសហរដ្ឋ អាមេរិក ជាប្រទេសកំណើត ដែលលោក។ គោលបំណងគឺ លោកចង់ចំណាយពេលវេលាឲ្យបានច្រើន ជាមួយនឹងភរិយា ដើម្បីជាពេលដ៏ល្អ សម្រាប់អ្នកទាំងពីរ ក្នុងការចាប់ផ្ដើមផ្ដល់កំណើតដល់កូន ព្រោះថា សម្រាប់រូបលោកផ្ទាល់ ពេលនេះ ពិតជាចង់បានកូនខ្លាំងណាស់។ អ្វីដែលពិសេស គឺមិនមែនចង់បានតែម្នាក់នោះទេគឺច្រើននាក់តែម្តង នេះគឺជាអ្វីដែលលោកតែងតែ គិតទុក និងមានគម្រោង។

ការលើកឡើង បែបនេះ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរតែម្តង ដោយសារតែ Mickey បានរំពឹងយ៉ាងមុតមាំថា ឆ្នាំ២០១៩ខាងមុខនេះ អ្នកទាំងពីរ នឹងមានដំណឹងល្អ ចំពោះរឿងសំខាន់មួយនេះ។

គួរជម្រាប់ថា ក្នុងព្រឹត្តិការណ៍ «ZEN BODY SENSE 2018» ស្វាមីដ៏ស្រស់សង្ហាររបស់ Janie បានកាន់ដៃនាង យ៉ាងជាប់មិនលែងនោះទេ ហាក់បង្ហាញពីភាពផ្អែមល្ហែមដល់ទស្សនិកជន ដែលធ្វើឱ្យពួកគេមានការសប្បាយចិត្ត មានក្ដីរំភើបជំនួស តារាស្រីរូបនេះ យ៉ាងខ្លាំង ដែលបានស្វាមីចេះស្រឡាញ់ និងយកចិត្តទុកដាក់គ្រប់ពេលវេលាបែបនេះ។ តែយ៉ាងណា ក្រុមអ្នកគាំទ្រកំពុងរងចាំមើលថា តើនៅឆ្នាំ២០១៩ ខាងមុខនេះ អ្នកទាំងពីរពិតជាមានដំណើរល្អពីរឿង មានកូនឬយ៉ាងណា៕

You might also like More from author