មាន សូនីតា ព្រមាន​ក្រុមហ៊ុន​ RIMOWA Cambodiaឲ្យចេញ​មុខដោះ​ស្រាយឬ​សូមទោស​ជាសាធារណៈ​ក្រោយយក​រូបថតនិង​វីដេអូបង្ហោះ​គ្មានសុំការ​អនុញ្ញាតិ

- Advertisement -

(ភ្នំពេញ)៖ តារាស្រីចង្កាស្រួចកញ្ញា មាន សូនីតា ថ្មីៗនេះបានផ្ទុះប្រតិកម្មលើក្រុមហ៊ុនដ៏ល្បីមួយមានឈ្មោះថា រីម៉ូវា កម្ពុជា (RIMOWA Cambodia)ដែលបានបំពានលើកម្មសិទ្ធិបញ្ញាឬសិទ្ធិឯកជនផ្ទាល់ខ្លួនរបស់នាង តាមរយៈ ការយករូបថតនិងវីដេអូទៅបង្ហោះនៅលើផេកលក់ ផលិតផលដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹករបស់ខ្លួនកញ្ញា មាន សូនីតា បានបញ្ចេញប្រតិកម្មព្រមានជា សាធារណៈថា ខំធ្វើការសន្សំលុយទៅទិញ វ៉ាលីខ្លួនឯង ដល់ពេលគេយកប្រេនវ៉ាលីមកស្រុកខ្មែរ គេយករូប យើងទៅប្រើ Free ហើយផុសជាសាធារណៈសំខាន់ sponsor ទៀត ។អញ្ចឹងដូចជាមិនយល់ខ្ញុំគួរ ធ្វើមិចចំពោះ ផេកមួយនេះ ?។

ជាមួយគ្នានេះដែរអំឡុងពេល២ម៉ោងមុននេះតារាសម្តែងកញ្ញាមានសូនីតាក៏បានទម្លាយសារព្រមានជាថ្មីចំពោក្រុមហ៊ុនរីម៉ូវា កម្ពុជា (RIMOWA Cambodia)ត្រូវចេញមុខដោះស្រាយនិងសូមទោសខ្លួនជា សាធារណៈបើមិន ដូចច្នេះ ទេអាចនិងមានការ សិក្សាតាមរយៈផ្លូវច្បាប់ ព្រោះថាក្រុមហ៊ុនមួយនេះបានបំពានលើសិទ្ធិរបស់នាង ហើយមិនតែប៉ុណ្ណោះថែមទាំងប្រើសម្តីហាក់មើលងាយ មកលើខ្លួនជាតារាខ្មែរទៀតផង។

កញ្ញា មាន សូនីតា បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ខ្ញុំសូមជម្រាបដល់ក្រុមហ៊ុន ប្រេនមួយដែលបានយកវីដេអូខ្ញុំ ” មាន សូនីតា ” ទៅផុសដោយគ្មាន ការអនុញ្ញាតិជាពិសេស មិនបានសុំកម្មសិទ្ធបញ្ញា។ ខ្ញុំនឹងបង្ហាញឈ្មោះក្រុមហ៊ុន ទៅដល់ សាធារណៈជន ទាំងអស់ អោយបានស្គាល់ ហើយជាពិសេសមិនថាបងៗជាជនជាតិផ្សេងពិសេស គឺបានយល់ដឹងច្បាប់ ពីកម្មសិទ្ធបញ្ញា ( copyright ) ហើយនៅតែបំពានលើច្បាប់ទៀតអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាជួយគិតដល់ចំណុចនេះ គួរតែចាត់ការដោយរបៀបណា ?។

តារាសម្តែងធ្មេញជំពើសមានមន្តស្នេហ៍កញ្ញា មាន សូនីតា បន្ថែមទៀតថា ជូនចំពោះ អ្នកកាន់ផេកប្រេន ដ៏ធំមួយនេះផង កុំគិតថាតារា ខ្មែរល្ងង់ មិនហ៊ាននិយាយឬតវ៉ាអ្វីដែលជាភាពត្រឹមត្រូវនោះ …។សូមមេត្តាកុំឈ្លើយដាក់ខ្ញុំដែលជាតារាក្នុងស្រុក ខ្ញុំមានតម្លៃរបស់ខ្ញុំ អ្នកមិនអាចមើលងាយស្រួលៗនោះទេ ចុងក្រោយជូនដល់ក្រុមហ៊ុន នោះថាត្រូវផុសសូមទោស “មានសូនីតា” ជាផ្លូវការក្នុងផេកផ្លូវការ ដូចបងយក រូបភាពគេទៅប្រើអញ្ចឹងមិនមែនយក ករណីផ្ទាល់ខ្លួនមក comment នោះទេ។

សូមបញ្ជាក់ថាប្រតិកម្មរបស់សាមីខ្លួនកញ្ញា មាន សូនីតា ខាងលើនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រទះឃើញផេក របស់ក្រុមហ៊ុន រីម៉ូវា កម្ពុជា (RIMOWA Cambodia)បានយករូបភាពនិងវីដេអូថត ភ្ជាប់ជាមួយនឹងវ៉ាលីម៉ាកល្បីមួយទៅបង្ហោះទាញយកផលប្រយោជន៍ របស់ខ្លួនដោយគ្មានការ សួរនាំឬសុំសិទ្ធិអនុញ្ញាតិពីសាមីខ្លួន(មានសូនីត)ជាសាធារណៈនៅលើបណ្តាញសង្គម៕

You might also like More from author