អានហើយ​រំជួលចិត្តណាស់ ! ឆៃ លីដាឡែន ដង្ហើយហៅ​ឪពុកឲ្យ​ត្រឡប់​មកវិញ

- Advertisement -

ភ្នំពេញ៖ គិតមកទល់ពេលនេះមានរយៈពេលប្រហែល១សប្តាហ៍ហើយដែលឪពុកជាទីស្រលាញ់របស់ តារាចម្រៀងសិចស៊ីអ្នកនាង ឆៃលី ដាឡែន បានមរណភាពទៅចោលកូន និងចៅៗបង្កឲ្យមានទុក្ខក្រៀមក្រំ និងនឹក ស្តាយស្រណោះអាឡោះអាល័យ ខណៈដែលការចាកចេញនេះ គឺគ្មានថ្ងៃត្រឡប់វិញនោះឡើយ។

ថ្វិតដ្បិតតែពេលនេះវេលាដែលបាត់បង់ឪពុកជាទីស្រលាញ់ពីសំណាក់តារាស្រីអ្នកនាងឆៃ លីដាឡែន ត្រូវបាន រសាត់ចេញចាកឆ្ងាយបន្តិចម្តងៗហើយក៏ពិតមែនប៉ុន្តែសម្រាប់នាងនិងក្រុមគ្រួសារនៅតែបន្តមានអារម្មណ៍នឹកឃើញ ស្តាយស្រណោះជាពន់ពេកគ្រាដែលត្រូវបាត់បង់សមាជិកគ្រួសារដោយគ្មានថ្ងៃត្រឡប់បែបនេះ។

ជាក់ស្តែងតារាចម្រៀងស្រីមានដើមកំណើតមកពីទឹកដីខេត្តបាត់ដំបងអ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះបានបង្ហាញ អារម្មណ៍សោកសៅភ្ជាប់ជាមួយរូបភាពមិនសប្បាយចិត្តអបនឹងទឹកភ្នែករលឹងរលោងតាមរយៈការដង្ហើយហៅឲ្យលោកឪពុកជាទី ស្រលាញ់របស់នាងវិលត្រឡប់មកវិញដើម្បីផ្តល់ភាពកក់ក្តៅដល់ ក្រុមគ្រួសារនិង កូនចៅដូចអំឡុង គ្រាកន្លងមកផងដែរ។

បើតាមតារាចម្រៀងនិយមការស្លៀកពាក់សិចស៊ីអ្នកនាង ឆៃ លីដាឡែន បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនថានេះ ខ្ញុំមកញាំការជំនួសប៉ាហើយក៏បានឡើងច្រៀងជាមួយក្រុមតន្រ្តីតារារដ្ឋដែលជាក្រុមភ្លេងរបស់ប៉ាហើយក៏ជាភ្លេងដែលប៉ាស្រលាញ់ កូនច្រៀងបណ្តើរកូននឹកប៉ាបណ្តើរហើយទឹកភ្នែកកូនចង់ហូរចុះតែកូនខំទប់ទឹកភ្នែក មិនអោយហូរ…។

អ្នកនាង ឆៃ លីដាឡែន បាននិយាយបន្ថែមទៀតថាពេលភ្លេងយើងចេញលេងម្តងៗប៉ាតែងតែទៅមើលការខុសត្រូវ ជាមួយម៉ាក់ តែពេលនេះប៉ាទៅចោលម៉ាក់អោយម៉ាក់មើលតែម្នាក់ឯង ប៉ាមកវិញមក មកជួយមើលម៉ាក់ មកមើលការ ខុសត្រូវភ្លេងយើងវិញណាប៉ា។គួរម្លឹកថាឪពុកជាទីស្រលាញ់របស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន បានទទួលមរណៈភាពដោយជំងឺគាំងបេះដូងកាលពីយប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨កន្លងមកនេះ។ខណៈមានអ្នក សិល្បៈនិងមហាជនជាច្រើនក៏បានផ្ញើសារចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕

You might also like More from author