ទំនាក់ទំនង YaYa និង Nadech ហាក់​ប្រែប្រួល ទោះនាង​ប្រកាសថា នៅតែ​ដូចដើមក្តី

- Advertisement -

(ថៃ)៖ ជាការពិត រាល់សកម្មភាពរបស់តារាសម្តែងស្រី យ៉ាយ៉ា ត្រូវបានទស្សនិកជនកត់សម្គាល់ជានិច្ច ទាំងការងារសិល្បៈ និងរឿងរ៉ាវឯកជន ខណៈបច្ចុប្បន្ននេះ គេសង្កេតឃើញថា ទំនាក់ទំនងនាងនឹងគូស្នេហ៍ គឺលោក Nadech ហាក់មានការប្រែប្រួលខ្លាំង ថាមិនត្រូវអាចឈានដល់ការបែកបាក់គ្នាទៀតផង។ ក្រោយមានការសង្ស័យបែបនេះ ពីសំណាក់ទស្សនិកជន តារាសម្តែងស្រីរូបនេះ ចេញមុនប្រកាសក្តែងតាមរយៈសារព័ត៌មានមួយថា ទំនាក់ទំនងនាងនឹងគូស្នេហ៍ គឺគ្មានអ្វីប្រែប្រួលឡើង ពោលគឺនៅដូចដើម។

ការសង្ស័យបែបនេះ ពីសំណាក់ទស្សនិកជន បន្ទាប់ពីពួកគេឃើញថា បច្ចុប្បន្នយ៉ាយ៉ា និងគូស្នេហ៍ ហាក់ឃ្លាតឆ្ងាយពីគ្នាខ្លាំង ពោលគឺ រាល់ដំណើរកំសាន្តនានា មិនដែលឃើញអ្នកទាំងពីរ បញ្ចេញភាពផ្អែមល្ហែមដូចមុននោះទេ ដោយក្នុងនោះ ទស្សនិកជនរមែងប្រទះឃើញ យ៉ាយ៉ា ដើរលេងនៅកន្លែងផ្សេងៗពីគ្នា ខណៈសកម្មភាពនេះ គឺគួរឱ្យសង្ស័យជាខ្លាំង។

យ៉ាងណាមិញ ថ្លែងក្នុងបទសម្ភាសន៍មួយ យ៉ាយ៉ា បានធ្វើការបដិសេធ ចំពោះការសង្ស័យរបស់ទស្សនិកជន ដោយនាងប្រកាន់ថា ទំនាក់ទំនងស្នេហារបស់នាង នឹងគូស្នេហ៍នាពេលបច្ចុប្បន្ន នៅតែដដែល គ្មានអ្វីប្រែប្រួលតែ។ នាងថា កាលដែលឃ្លាតឆ្ងាយពីគ្នា ដោយសារតែមានការមមាញឹកខ្លាំងរៀងៗខ្លួន ជាពិសេសការងារសិល្បៈតែម្តង។

ទោះបីជាមានការលើកឡើង បែបនេះក្តី តែមន្ទិលសង្ស័យរបស់ទស្សនិកជន នៅតែមិនអាចស្ងប់ស្ងាតទៅវិញបាន ទោះបីជាពេលនេះពួកគេដឹងថា យ៉ាយ៉ា ពិតជាមមាញឹកខ្លាំងនឹងការងារផ្ទាល់ខ្លួនក៏ដោយ។ អ្វីដែលពិសេស ក្រុមអ្នកគាំទ្រ មិនចង់ឱ្យនាង និងគូស្នេហ៍ឈានដល់ការបែកបាក់គ្នានោះទេ៕

You might also like More from author