ខាត់ សុខឃីម សង្វេគចិត្ត ក្រោយឃើញ អតីតតារា​កំប្លែង កំប៉ោយ ចៅតា ធ្លាក់ខ្លួន​ឈឺធ្ងន់ !

- Advertisement -

(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាតារាកំប្លែង នាយ កំប៉ោយ ដែលទស្សនិកជន ភាគច្រើន បានស្គាល់តាំងពីតូច តាមរយៈការសម្តែង នានា ខណៈនេះផងដែរ លោកបានធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺចាស់ ធ្វើទុក្ខឡើងវិញ រហូតបណ្ដាលអោយ ខូចតំរង់នោម នឹងក្រលៀន ឈានដល់ ដំណាក់កាលលាងឈាម ខណៈដែលពេលនេះ លោកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យព្រះកេតុមាលា។ ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាព ជំងឺធ្ងន់ធ្ងរបែបនេះ បានធ្វើឲ្យ តារាចម្រៀងស្រី ពហុជំនាញ អ្នកនាង ខាត់ សុឃីម សង្វេគចិត្តយ៉ាងខ្លាំង រហូតបានចុះទៅ សួរសុខទុក្ខផ្ទាល់ ដល់មន្ទីរពេទ្យ ព្រមទាំងសំណូមពរ ឲ្យសិល្បករ រួមអាជីព ទាំងអស់មេត្តា ចូលរួម សួរសុខទុក្ខ អតីតតារាកំប្លែងរូបនេះផង។

ដោយយោងតាមសារ តារាស្រី ពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានរៀបរាប់ ថា «កំប៉ោយ ចៅ តា ឈឺធ្ងន់ណាស់ សូមបងប្អូនរួមអាជីព មកសួរសុខទុក្ខគាត់ នឹងជួយគាត់ផង។ មើលទៅកាន់តែធ្ងន់ធ្ងរហើយ ជាពិសេសបងប្អូនសិល្បករ ដែលរួមសំដែងជាមួយគាត់ សូមមកសួរគាត់ផងព្រោះគាត់សួររក»

អ្នកនាងបានបន្តទៀតថា «ឆ្លៀតពេលនេះ ក៏សូមប្រាប់មូលហេតុ នឹងស្ថានភាពជំងឺគាត់ កាលពីក្មេងគាត់ធ្លាប់ម៉ូតូរ៉ឺម៉ក បើកបុកកិនជើង ខាងស្តាំហើយប៉ះ តំរង់នោមនឹងក្រលៀន បណ្ដាលអោយ ហើមជើង នឹងនោមមិនចេញ តែពេលនោះ ក៏បានមន្ទីរពេទ្យ គន្ធបុប្ផាជួយសង្រ្គោះ អោយមានសភាពធម្មតាវិញ ហើយក៏លែងចាប់អារម្មណ៍ ព្រោះគិតថាមិនអី មិននឹកស្មានថា មកដល់ពេលនេះ ជំងឺវាបានធ្វើទុក្ខឡើងវិញ ដែលបណ្ដាលអោយ ខូចតំរង់នោមនឹងក្រលៀន ឈានដល់ដំណាក់កាលលាងឈាម ឥឡូវគាត់សំរាកនៅពេទ្យព្រះកេតុមាលា ( ពេទ្យទាហាន )អាគារពិគ្រោះជំងឺទូទៅ បន្ទប់លេខ02 Tel: 015 226 221 ជាចុងក្រោយសូមបងប្អូនជួយគាត់ផង»

យ៉ាងណាមិញ បើតាមការឲ្យដឹងពីសំណាក់ អ្នកនាង ខាត់ សុខឃីម ស្ថានភាពជំងឺរបស់ អតីតតារាកំប្លែង កំប៉ោយ ចៅតា ហាក់មិនទាន់ ធូរស្រាលនៅឡើយនោះ នេះ ខណៈដែរ អាការៈជំងឺ តំរង់នោម និងក្រលៀន របស់លោក កំពុងឈានដល់ដំណាក់កាល លាងឈាម។

គួរបញ្ជាក់ថា អាប៉ោយចៅតា ត្រូវទស្សនិកជន ធ្លាប់បានស្គាល់ ច្រើន តាមរយៈការសម្ដែងក្នុងបទចម្រៀង និងការសម្តែង នៅស្ថានីយទូរទស្សន៍នានាផងដែរ៕

You might also like More from author