មកទស្សនាសម្រស់របស់ Kwan Usamanee ពីកុមារភាព ស្អាតយ៉ាង​ណាទៅ?

- Advertisement -

(ថៃ)៖ ពិតជាកម្រឃើញណាស់ នូវរូបសម្រស់កាលពីកុមារភាពរបស់តារាថៃល្បីៗ ដោយជាទូទៅទស្សនិកជនធ្លាប់តែឃើញសម្រស់តារាទាំងនោះ ពេលបច្ចុប្បន្ន ថាមានភាពស្រស់ស្អាតដោយឡែកៗពីគ្នា។ យ៉ាងណាមិញ ពេលនេះសូមលោកអ្នក មកទស្សនាពីរូបសម្រស់នៅក្មេង របស់តារាសម្តែងស្រីដ៏ល្បីរបស់ថៃមួយដួង គឺនាង Kwan Usamanee ដែលប្រៀបធៀបទៅ គឺស្រស់ស្អាតមិនចាញ់បច្ចុប្បន្នប៉ុន្មានទេ។

ជាការពិត តារាសម្ដែងស្រីរូបនេះ គឺត្រូវបានអ្នកទស្សនាដឹងថា ចូលប្រឡូកក្នុងវិស័យសម្ដែង តាំងពីក្មេងមកម្ល៉េះ ហើយនៅតែបន្ដរហូតមកទល់ពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នាងមានបទពិសោធន៍ និងការសម្ដែងពេញខ្លួនតែម្តង ជាហេតុធ្វើឱ្យនាងមានប្រជាប្រិយភាព និងភាពល្បីល្បាញជាបន្តបន្ទាប់ផងដែរ។

ចង់ដឹងថា ពីតូចតារារូបនេះមានមុខគួរឱ្យស្រឡាញ់យ៉ាងណានោះ តោះទៅមើលកម្រងរូបពីអតីតរបស់នាងទាំងអស់គ្នា៖

You might also like More from author