Angelina Jolie ពិតជា​កំពុងមាន​ទំនាក់ទំនង​អាថ៌កំបាំង​ជាមួយ Jared Leto ?

(អាមេរិក)៖ ខណៈដែលរឿងក្តីលែងលះ និងសិទ្ធិគ្រប់គ្រងកូននៅមិនទាន់ដាច់ស្រេចផងនោះ Star បានបង្ហើប ឲ្យដឹងថា Angelina Jolie កំពុងមានទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងជាមួយ Jared Leto ដែលធ្លាប់សម្តែង ជាមួយគ្នាក្នុងរឿង Girl, Interrupted and Alexander ។

ទស្សនាវដ្តីនេះបញ្ជាក់ថា Jared បានទាក់ទងទៅ Angie កាលពីប៉ុន្មានសប្តាហ៍មុន ពីខ្សែភាពយន្តដែលខ្លួន កំពុងធ្វើនិងលោកចង់ឲ្យនាងសម្តែងហើយអ្នកទាំងពីរចាប់ផ្តើមចំណាយពេលជាមួយគ្នាពី មិត្តភក្តិរហូតប្រែជា មនោសញ្ចេតនាស្នេហា។

ប្រភពដែលអះអាងនោះឲ្យដឹងថា Jared បានគាំទ្រនាងយ៉ាងខ្លាំងហើយ ដោយសារតែបុរសម្នាក់នេះទើប Angelina មិនខូចចិត្តទៀតទេដោយនាងសង្ឃឹមថា រឿងលែងលះនិងបញ្ហាកូនៗជិត បានបញ្ចប់ហើយនាងនិង Jared អាចនឹងបើកចំហស្នេហ៍ថ្មីនេះ។ ប៉ុន្តែងាកទៅ Gossip Cop វិញបែរជាយល់ថាការចុះ ផ្សាយរបស់ Star មិនពិតទេ។

Angelina មិនចាប់អារម្មណ៍នឹងការណាត់ជួបឡើយព្រោះនាងគ្រាន់តែផ្តោតសំខាន់លើ រឿងកូនទាំង៦នាក់ទេ ប្រហែលជាទស្សនាវដ្តីនេះចង់ទាក់ទាញការចាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះ៕

You might also like More from author