​ដើមឆ្នាំ ២០១៩ មាន សូនីតា បង្អួត​សម្រស់​យ៉ាង​ទាក់​ទាញ នៅ​លើ​កោះបាលី​! (Video Inside)

(ភ្នំពេញ)៖ សម្រាប់ដើមឆ្នាំ ២០១៩ នេះ គេសង្កេតឃើញ មានតារាចម្រៀង និងតារាសម្ដែងជាច្រើន បានទៅដើរ លំហែកាយ នៅបណ្ដាប្រទេសផ្សេង យ៉ាងសប្បាយរីករាយ ក្នុងនោះ តារាសម្តែងស្រីវ័យក្មេង មានប្រជា ប្រិយភាព និងជាប់ឈ្មោះជា រាជនីក្រមា កញ្ញា មាន សូនីតា ក៏បានធ្វើដំណើរ ដើរលេងនៅក្រៅប្រទេស ជាញឹក ញាប់ផងដែរ ខណៈថ្មីៗនេះ នាងបានទៅដើរកម្សាន្ត នៅលើកោះបាលី ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី មិនឲ្យចាញ់ តារាដទៃ។

ជាក់ស្តែង ចូលឆ្នាំថ្មី២០១៩ភ្លែត តារាស្រីរូបនេះ បានធ្វើដំណើរទៅកោះបាលី ដែលជាកោះមួយល្បីបំផុត នៅ ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះកញ្ញា មាន សូនីតា ក៏មិនភ្លេចក្នុងការផ្ដិតយក ទេសភាពយ៉ាងស្រស់ស្អាត គួរឲ្យ ចង់គយគន់ ពីកោះបាលី បូករួមនឹងសម្រស់ស្រស់ស្អាត បែបធម្មជាតិរបស់នាង នៅលើទឹកដីឥណ្ឌូនេស៊ី និងគួរ ឲ្យក្នាញ់របស់ កញ្ញា មាន សូនីតា កាន់តែធ្វើឲ្យតារាស្រីរូបនេះ រឹតតែគួរឲ្យស្រឡាញ់ និងទាក់ទាញ។

តាមរយៈរូបភាព ដំណើរកម្សាន្ត របស់កញ្ញា មាន សូនីតា ដែលនាងបានបង្ហោះចូលក្នុង បណ្ដាញសង្គម ទោះបី ជាមិនបង្ហាញ ពីភាពសិចស៊ីក៏រាជនីក្រមា រូបនេះ ស្រស់ស្អាតខ្លាំង ជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ។ អ្នកគាំទ្រ ក៏ដូចជាទស្សនិក បានកោតសរសើរ នូវសម្រស់ដ៏ស្រស់ស្អាត ជាពិសេសមានបុរសមិនតិចអ្នកនោះទេ ដែលលង់សម្រស់ដ៏ស្រស់ផូរផង់ របស់តារាស្រីរូបនេះ។

គួរបញ្ជាក់ថា កញ្ញា មាន សូនីតា ជាតារាស្រី មួយដួងដែលជារឿយៗ នាងតែងតែចេញទៅ ធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេសជាបន្តបន្ទាប់ ពីមួយឆ្នាំទីមួយឆ្នាំ ហើយនាង តែងតែពាំនាំទិដ្ឋភាពស្រស់ស្អាត និងប្លែកៗ ជាច្រើនគួរឲ្យចាប់អារម្មណ៍ តួយ៉ាងដូចជាទេសភាព នៅលើកោះបាលី នេះផងដែរ៕

You might also like More from author