បាន មុន្នីល័ក្ខ និង DJ Cake ហាក់​មិន​ទាន់​បង្ហាញ​ពី​បំណង​ចូល​​រោងការ​ ទោះជា​ទាក់ទង​គ្នា​ជាង ៤ឆ្នាំក្តី

(ភ្នំពេញ)៖ ជាការពិតអ្នកតាមដាន វិស័យសិល្បៈ បានដឹងយ៉ាងច្បាស់ ថាស្នេហារបស់តារាស្រី សំនៀងមានទឹកដម បាន មុន្នីល័ក្ខ និង DJ Cake បានចាប់ផ្តើមជាយូរមកហើយ បើគិតមកទល់នឹងឆ្នាំ ២០១៩នេះ គឺជាង ៤ឆ្នាំហើយ ក្រោយពី DJ Cake បានបែកបាក់ពីភរិយា។ តែអ្វីដែល មហាជនក៏ដូចជា មិត្តសិល្បៈរួមអាជីព ធ្វើការកត់សម្គាល់នោះ អ្នកទាំងពីរហាក់មិនទាន់មាន ដំណឹងចូលរោងការនោះទេ ខណៈអ្នកសិល្បៈ បានរៀបការបណ្តើរៗ ព្រោះបើមើលទៅ វ័យរបស់ DJ Cake គឺរឿងជ្រេហើយនោះ។

ការលើកឡើងបែបនេះ បន្ទាប់ពីមហាជនសង្កេតឃើញថា ជានិច្ចកាល មិនថាទៅណាមកណានោះទេ តារាប្រុសស្រីទាំងពីរ តែងតែបង្ហាញរូបភាពស្និតស្នាល ដាក់គ្នាទៅវិញទៅមក ជាពិសេ DJ Cake បានបង្ហោះរូបភាពជាមួយគូស្នេហ៍ បាន មុន្នីល័ក្ខ យ៉ាងផ្អែមល្ហែម ដូចស្ករតាំងម៉ែ លើបណ្តាញសង្គម ធ្វើឱ្យគ្រប់គ្នាលួចច្រណែនមិនស្ទើរនោះទេ។ ជាមួយនឹងសកម្មភាពនេះ រឹងតែធ្វើឱ្យអ្នក ដែលដឹងពីទំនាក់ទំនងរបស់អ្នកទាំងពីរ កំពុងអន្ទះសារចង់ហូបនំអន្សមឆាប់ៗ ដោយសារអ្នកសិល្បៈមិនថាប្រុសស្រី បានចូលរោងការបណ្តើរៗហើយនោះ។

ប្រភពស្និតនឹងតារាប្រុសស្រីទាំងពីរបានបង្ហើបថា បច្ចុប្បន្ន DJ Cake និង បាន មុន្នីល័ក្ខ ទាក់ទងគ្នាក្នុងនាមជាគូដណ្តឹង តែសម្រាប់ថ្ងៃចូលរោងជ័យនៅថ្ងៃណានោះ មិនទាន់ដឹងនោះទេ ព្រោះបច្ចុប្បន្ន បាន មុន្នីល័ក្ខ ហាក់មមាញឹកនឹងអាជីព ជាតារាចម្រៀងយ៉ាងខ្លាំង ដោយអាចនិយាយបានថា កំពុងសម្រុកបង្កើនប្រជាប្រិយភាព ក្រោយមានអ្នកស្គាល់ច្រើន បន្ទាប់ពីបានប្រឡងក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia»៕

You might also like More from author