ផេន​ខេក នឹង​​ចូល​មក​បង្ហាញ ពី​ដំណើរ​ជីវិត​របស់​ខ្លួន ក្រោយ​កែ​ភេទ​បាន​សម្រេច តាម​រយៈ​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក របស់តារា» នៅថ្ងៃ​សៅរ៍ចុង​សប្តាហ៍នេះ! (Video Inside)

(ភ្នំពេញ)៖ តារាកំប្លែង ដែលតែងតែបង្កសំណើច សើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ ក្នុងកម្មវិធីកំសាន្ត នានា គឺកញ្ញា ផេន ខេក បច្ចុប្បន្នមានវត្តមានជានិច្ច ក្នុងកម្មវិធីកំសាន្តនានា មិនថាតាមប៉ុស្តិ៍ទូរទស្សន៍ ឬតាម បណ្តាញសង្គមនោះទេ។ យ៉ាងណាមិញ ក្រោយពីមានប្រជាប្រិយភាពផ្នែកសិល្បៈហើយនោះ បើងាកមករឿង ឯកជនវិញ ត្រូវបានគេដឹងថា តារារូបនេះទើបតែកែភេទបានសម្រេច ខណៈដំណឹងនេះ ធ្វើឱ្យមហាជនចង់ដឹងថា តើផេនខេក មានការស្តាយក្រោយទេ ក្នុងសម្រេចចិត្តកែភេទ ហើយដំណើរជីវិតរបស់នាង ក្រោយកែភេទ យ៉ាងណានោះ? ពាក់ព័ន្ធនឹងចម្ងល់ទាំងនេះតារាភេទទី៣ ផេនខេក នឹងមកបង្ហាញប្រាប់ដល់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុង សប្តាហ៍នេះ។

ជាការកត់សម្គាល់ កញ្ញា ផេនខេក ត្រូវបានគេដឹងថា គឺជាមិត្តរួមក្រុមកំប្លែងជាមួយនឹង យេយេ។ អ្នកទាំងពីរតែង តែចាប់ដៃគូជាមួយគ្នា ក្នុងកម្មវិធីកំសាន្ត ដោយនាំនូវសំណើច ដល់ទស្សនិកជន បង្កភាពសប្បាយរីករាយរហូត មិនថាទៅដល់ទីណានោះទេ។ អ្វីដែលគេកត់សម្គាល់ ទន្ទឹមនឹងភាពល្បីល្បាញហើយនោះ ផេនខេក ក៏ត្រូវបាន គេដឹងថា អាចរកចំណូលបានមិនតិចនោះដែរ ពីវិស័យសិល្បៈ ក្នុងមួយខែមួយខែ។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវផ្ទាល់ខ្លួន ផេនខេក នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដើម្បីបកស្រាយនូវរាល់ មន្ទិលសង្ស័យរបស់មហាជន ពីដំណើរជីវិតរបស់នាង និងគម្រោងនា ថ្ងៃអនាគត។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹង ត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕

You might also like More from author