គ្រាន់តែ​ឈុត​ថើប​រវាង Song Hyekyo និង Park Bogum ក្នុង​រឿង «Encounter» ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង មនុស្ស​ជាច្រើន​ចូលចិត្ត​ការ​សម្តែង​របស់​អ្នក​ទាំងពីរ (Video Inside)

(កូរ៉េ)៖ តាមរយៈឈុតមួយដែលបានបង្ហាញពីស្នាមថើបដ៏ផ្អែមល្ហែម រវាង Song Hyekyo និង Park Bogum នៅក្នុងរឿង “Encounter” របស់ tvN ដែលចាក់បញ្ចាំងកាលពីថ្ងៃទទី៩ ខែមករា កន្លងទៅនេះបានធ្វើឲ្យអ្នកទស្សនាសម្លឹងស្ទើរមិនដាក់ភ្នែក។ គ្រប់គ្នាមិនមានអ្វីដែលត្រូវនិយាយទេព្រោះពួកគេពិតជា ស៊ីសង្វាក់បំផុតក្នុងការសម្តែងឈុតស្នេហានេះ ធ្វើឲ្យរំជើបរំជួលដល់បេះដូងអ្នកទស្សនា។

ជាមួយនឹងស្នាមញញឹមជា លើកដំបូងមុនពេលដែលពួកគេបង្ហាញភាពស្និទ្ធស្នាលខ្លាំង តាមរយៈស្នាមថើបនៅក្នុងសាច់រឿងថ្មីរបស់ tvN ត្រូវបាន អ្នកគាំទ្រជាច្រើនជឿថា ការសម្តែងរបស់អ្នកទាំងពីរជាការប្រើអារម្មណ៍ពិតៗ ដើម្បីធ្វើយ៉ាងណាទាក់ទាញដួងចិត្តអ្នក ទស្សនាឲ្យរឹតតែចង់តាមដានសាច់រឿងនេះបន្តទៀត។

បច្ចុប្បន្ន ខ្សែភាពយន្តនេះបានក្លាយជាវីដេអូមួយពេញនិយម បំផុតនៅលើ NAVER TVCast ដែលជាវេទិកាវីដេអូអនឡាញដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង៕

You might also like More from author