ពេលឃើញ​សម្រស់​របស់​តារាស្រី Mai Davika តែង​ខ្លួន​ធ្វើ​ជា​មនុស្ស​ប្រុស

(ថៃ)៖ ជាការពិត តារាសម្តែងស្រីដ៏ល្បី គឺ Mai Davika ត្រូវបានគេដឹងថា នាងមានរូបសម្រស់យ៉ាងស្រស់សោភា គួបផ្សំជាមួយនឹងមុខមាត់មានមុនស្នេហ៍ទៀតផង។ មិនថាស្ថិតក្នុងសម្លៀកបំពាក់ទាន់សម័យ ឬបុរាណនោះទេ តារាស្រីរូបនេះ ត្រូវបានគេសម្គាល់ឃើញថា មានភាពលេចធ្លោរជានិច្ច។ យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួនយ៉ាងចម្លែក ក្នុងសភាពជាមនុស្សប្រុស ពីសំណាក់ តារាសម្តែងដ៏ល្បីរូបនេះ ដោយមើលមួយភ្លែតសឹងតែមិនស្គាល់ ថាជា Mai Davika។

ជាមួយនឹងការ បង្ហាញខ្លួន ក្នុងការតុបតែងជាមនុស្សប្រុសនេះ មិនត្រឹមតែធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះទេ ថែមមានអ្នកខ្លះ ទប់សំណើចមិនបានទៀតផង ខណៈមើលទៅ ដូចជាតារាកំប្លែង មានក្បាលពោះធំ ធ្វើកាយវិការទាក់ទាញ មិនធ្លាប់ឃើញពីមុនមក ព្រោះតែកន្លងទៅ គេមិនដែលឃើញ Davika តុបតែងខ្លួនបែបនេះនោះទេ។

តោះ! ទៅទស្សនារូបភាព របស់ Mai Davika ដូចខាងក្រោម៖

You might also like More from author