Tiffany ត្រូវបាន​ជ្រើសរើស​សម្រាប់ “Best Solo Breakout” ក្នុង​កម្មវិធី iHeartRadio Music Awards 2019

(កូរ៉េ)៖ Tiffany Young អតីតសមាជិកក្រុម Girls’ Generation ត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ iHeartRadio Music Awards ឆ្នាំ២០១៩ ដែលនាងគឺជាតារាចម្រៀង K-Pop តែម្នាក់គត់ដែលត្រូវបានជ្រើសរើសនៅក្នុងកម្មវិធី iHeartRadio Music Awards នៅឆ្នាំនេះ។

នាងត្រូវបានគេដាក់ឈ្មោះថា “Best Solo Breakout” ជាកន្លែងដែលនាងប្រកួតប្រជែង ជាមួយតារាបរទេសល្បីៗជាច្រើនដូចជា Ally Brooke, Dinah Jane, Lauren Jauregui និង Normani។ “Best Solo Breakout” គឺជាកម្មវិធីមួយប្រភេទ ដែលត្រូវបានគេបោះឆ្នោតតាមរយៈបណ្តាញសង្គម មានន័យថា SONEs ក្រុមអ្នក គាំទ្ររបស់ Girls’ Generation ពិតជាធ្វើបានល្អបំផុតសម្រាប់ Tiffany។

សូមអបអរសាទរ Tiffany! ហើយបទចម្រៀងថ្មី របស់នាងដែលមានចំណងជើងថា ‘BORN AGAIN’ នឹងត្រូវចេញផ្សាយនៅថ្ងៃទី២៤ ខាងមុខនេះ៕

You might also like More from author